(វ៉ាស៊ីនតោន)៖ គេហទំព័រ Worldometers បានឱ្យដឹងថាគិតត្រឹមម៉ោង ៩៖៣០នាទីយប់ ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំង សហរដ្ឋអាមេរិក បានកើនលើស៥លាននាក់ហើយ។

បើតាម Worldometers ចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុងសហរដ្ឋអាមេរិកកើនដល់ ៥,១៥៣,០៥៤នាក់ ក្នុងនោះមាន ១៦៥,១០៩នាក់ បានស្លាប់ ដែលធ្វើឱ្យ មហាអំណាចលេខ១ លើលោកមួយនេះ នៅតែបន្តលើកំពូលតារាក្នុងនាមជាប្រទេសមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក។ ចំណែកឯ ចំនួន អ្នកជាសះស្បើយវិញមាន ២,៦៣៨,៧៩៣នាក់ ហើយគិតមកទល់នឹងពេលនេះមនុស្សសរុប ៦៤,៦៨៩,១៨២នាក់ បានទទួលការធ្វើតេស្ដរក COVID-19 នៅទូទាំង សហរដ្ឋអាមេរិក៕