(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងរៀបចំនូវសេចក្ដីព្រាងច្បាប់ថ្មី ពាក់ព័ន្ធនឹងអន្តោប្រវេសន៍ ដែល លោកផ្ទាល់ហៅថាជាសេចក្ដីព្រាងច្បាប់ដ៏ធំមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន មុននឹងចាកចេញដំណើរទៅកាន់រដ្ឋផ្ល័ររីដា លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថាសេចក្ដីព្រាងច្បាប់ខាងលើ នឹងត្រូវ រៀបចំឡើងដោយផ្អែកលើគុណសម្បត្តិជាមូលដ្ឋាន។ លោក ត្រាំ បន្ថែមថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយអ្នកតំណាងមកពីកម្មវិធី DACA ហើយ ដែលជាកម្មវិធី មួយផ្ដល់ឱ្យជនអន្តោប្រវេសន៍គ្មានឯកសារ ចូលក្នុងសហរដ្ឋអាមេរិក ដោយទទួលបានការអនុញ្ញាតឱ្យរស់នៅ និងធ្វើការដោយស្របច្បាប់។

គួរជម្រាបថា លោក ដូណាល់ ត្រំា ធ្វើការកត់សម្គាល់ខាងលើ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលរបស់លោកប្រកាសថាខ្លួនកំពុងត្រួតពិនិត្យឡើងវិញលើកម្មវិធី DACA ។ DACA ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលមានគោលដៅផ្ដល់ឱ្យជនអន្តោប្រវេសន៍ នូងការធ្វើការដោយស្របច្បាប់, ទទួលបានប័ណ្ណបើកបរ និងធានាររ៉ាប់រងសុខភាព៕