(តេហេរ៉ង់)៖ មេដឹកនាំកំពូលអឺរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកប្រទេសអឺរ៉ង់ និងចាត់ទុកវាថាជា «បទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរមួយ»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារពត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

ក្នុងសុន្ទរកថាមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ លោក ខាមេនី បានលើកឡើងយ៉ាងដូច្នេះថា «ទណ្ឌកម្មដែលពួកអាមេរិក បានដាក់ប្រឆាំងមកលើប្រទេសអឺរ៉ង់ ពិតណាស់គឺជាបទល្មើសដ៏ធំមួយ។ ក្នុងចក្ខុវិស័យរយៈពេលខ្លី ការខិតខំប្រឹងប្រែងដាក់សម្ពាធ របស់ពួកគេ គឺមានគោលដៅបង្ហិនបង្ហោច និងបន្ទច់បង្អាក់ប្រជាជាតិអ៉ីរ៉ង់ ខណៈដែលគោលដៅធំបន្ទាប់ គឺរារាំងការអភិវឌ្ឍរបស់អ៉ីរ៉ង់ តាមរយៈទណ្ឌកម្មឥតឈប់ឈរ។

ជាចុងក្រោយ មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិកបាននិងកំពុងបន្តព្យាយាមដាក់សម្ពាធអឺរ៉ង ឲ្យបោះបង់ចោល ឧស្សាហកម្មនុយក្លេអ៊ែររបស់ខ្លួន ឲ្យកាត់បន្ថយសមត្ថភាពការពារជាតិរបស់ខ្លួន ក៏ដូចជាឲ្យបោះបង់នូវឥទ្ធិពលនៅក្នុងតំបន់របស់ខ្លួន៕