(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

១៖ ទីបំផុតវៀតណាមរាយការណ៍ ពីមនុស្សស្លាប់ម្នាក់ដំបូង ដោយសារជំងឺ COVID-19។

 

២៖ បណ្តាញផ្កាយរណប BeiDou របស់ចិន ត្រូវបានសម្ពោធឲ្យដំណើរការជាផ្លូវការ។

 

៣៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត យាងចេញពីមន្ទីរពេទ្យវិញហើយ ក្រោយការវះកាត់ទទួលបានជោគជ័យ។

 

៤៖ អ៉ីរ៉ាក់ទើបចេញរបាយការណ៍ឲ្យដឹងថា មនុស្ស៥៦០នាក់បានស្លាប់ ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុន។

 

៥៖ WHO ណែនាំថា «ប្រទេសនានាគួរចាប់ផ្តើមបើក ជើងហោះហើរអន្តរជាតិវិញជាបណ្តើរៗ ដោយការប្រុងប្រយ័ត្នខ្ពស់»។

 

៦៖ ផ្កាយរណបយោធាកូរ៉េខាងត្បូងដំបូង ជ្រៀតចូលគន្លងគោចរជុំវិញផែនដី ដោយជោគជ័យ។

 

៧៖ អេស្ប៉ាញមើលឃើញករណីឆ្លង COVID-19 កើនឡើងវិញជាប្រចាំថ្ងៃ បន្ទាប់ពីបើកប្រទេសវិញ។