(រីយ៉ូ)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅទីក្រុងរីយ៉ូ) បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសប្រើស៊ីលបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៦១៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសអាមេរិកឡាទីនមួយនេះ បន្តកើនដល់ ៨៧,៦១៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលប្រេស៊ីល បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេលដូចគ្នានេះ មានករណីឆ្លងថ្មីៗ ចំនួន២៣,២៨៤នាក់ថ្មី ក៏ត្រូវបានរាយការណ៍ផងដែរ ដែលនាំឲ្យចំនួនករណីឆ្លងសរុបទាំងអស់នៅទូទាំងប្រទេសប្រេស៉ីល រហូតមកទល់ពេលនេះ បានកើនដល់ ២,៤៤២,៣៧៥នាក់។

គួរបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក និងស្ថិតនៅចង្កោមទ្វីបអាមេរិកដូចគ្នា។ ក្នុងចំណោមករណីឆ្លងសរុបទាំងជាង២.៤លានករណីខាងលើនេះ រដ្ឋសៅប៉ូឡូដែលមានប្រជាជនរស់នៅច្រើនជាង កំពុងរាប់រងរហូតដល់ជាង ៤៨៧,០០០ករណីតែឯងទៅហើយ ក្នុងនោះអ្នកស្លាប់មានជាង ២១,៨០០នាក់៕