(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

១៖ សហរដ្ឋអាមេរិកអាចនឹងលក់យន្តហោះចម្បាំង F-35B ៤២គ្រឿង ឲ្យប្រទេសជប៉ុន។

២៖ ក្នុងមួយថ្ងៃឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជាង ២៦,០០០នាក់ទៀត ដែលជាតួលេខខ្ពស់បំផុត។

៣៖ ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត នៅទីក្រុងចំនួន៤ជាប់ទន្លេយ៉ាងសេ ខណៈមនុស្សស្លាប់-បាត់ខ្លួនកើនដល់ ១៤០នាក់។

៤៖ ប្អូនស្រីលោក គីម ជុងអ៊ុន បញ្ជាក់ច្បាស់ៗថា «គ្មានប្រយោជន៍» ដែលត្រូវបើកកិច្ចប្រជុំជាមួយអាមេរិកជាថ្មី។

៥៖ ចិនបរាជ័យក្នុងការធ្វើតេស្តហោះហើរលើកដំបូងនៃគ្រាប់រ៉ុក្កែតដឹកជញ្ជូន Kuaizhou-11។

៦៖ សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មីទៀតហើយ ដោយរកឃើញអ្នកឆ្លង COVID-19 រហូតដល់ជាង ៦៥,០០០នាក់ក្នុង១ថ្ងៃ។

៧៖ អភិបាលទីក្រុងសេអ៊ូល បាត់បង់ជីវិតដោយការធ្វើអត្តឃាត លើភ្នំមួយក្បែរផ្ទះលោក។