(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

១៖ កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ និងការបាក់ដី ចំពោះមុខការភ័យខ្លាចឆ្លង COVID-19។

 

២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិចស៉ីកូ លោក Andres Manuel Lopez Obrador ជួបគ្នានៅសេតវិមាន។

 

៣៖ មន្ត្រីជាន់ខ្ពស់អាមេរិកលោក ស្ទេហ្វិន ប៊ីហ្គាន់ ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើង និយាយថា ទ្វារចរចានៅតែបើកចំហជានិច្ច ដើម្បីស្វាគមន៍កូរ៉េខាងជើង។

 

៤៖ ប៉េរូរកឃើញកន្លែងដែលឧទ្ធម្ភាគចក្រយោធា MI-17 ធ្លាក់ និងផ្តាច់ជីវិតមនុស្ស៧នាក់។

 

៥៖ ភស្តុតាងថ្មីបង្ហាញថា Floyd បានស្រែក «ខ្ញុំមិនអាចដកដង្ហើមបានទេ» ដល់ទៅជាង២០ដង តែប៉ូលិសមិនព្រមព្រលែងជង្គង់។

 

៦៖ ទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី លើកឡើងនូវចំណុចសំខាន់ៗ៣ ដែលអាចស្តារទំនាក់ទំនង ចិន-អាមេរិកឡើងវិញ។

 

៧៖ កូរ៉េខាងត្បូងធ្វើតេស្តលើមនុស្ស ៣,០០០នាក់ ក្នុងនោះមានតែម្នាក់ប៉ុណ្ណោះ មានអងទីករប្រឆាំងវីរុសកូរ៉ូណាថ្មី។