(វៀងច័ន្ទ)៖ អ្នកដំណើរទាំងអស់ដែលចាកចេញពីប្រទេសឡាវ នឹងតម្រូវឱ្យមានលិខិតបញ្ជាក់សុខភាព មុនពេលធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រង និងបង្ការ COVID-19 នៃប្រទេសឡាវបានឱ្យដឹងថា រាល់អ្នកដំណើរទាំងអស់ ក្នុងនោះរួមទាំងអ្នកដំណើរជាប្រជាជននៅក្នុងស្រុក ត្រូវតែមានលិខិតបញ្ជាក់សុខភាពជាមុនសិន បើសិនជាពួកគេចង់ធ្វើដំណើរទៅកាន់ប្រទេសដទៃ។ គណៈកម្មាធិការនេះដដែល បានបន្ថែមទៀតថា អ្នកដំណើរដែលមិនមានលិខិតបញ្ជាក់សុខភាព អាចនឹងត្រូវបដិសេធចូលក្នុងប្រទេសជាគោលដៅរបស់ពួកគេ។

គួរបញ្ជាក់ថា បើក្រុមមន្ត្រីឡាវ ប្រជាជននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចនឹងស្នើសុំធ្វើលិខិតបញ្ជាក់សុខភាព នៅតាមមន្ទីរពេទ្យទូទាំងប្រទេស។ ប៉ុន្តែអ្នកមានរោគសញ្ញាក្អក, ឈឺបំពង់ក, គ្រុនក្ដៅ ឬរោគសញ្ញាសង្ស័យពាក់ពា័ន្ធនឹង COVID-19 ឬក៏ធ្លាប់បានប៉ះពាល់ជាមួយមនុស្សឆ្លងជំងឺនេះ នឹងមិនត្រូវបានអនុញ្ញាត ឱ្យធ្វើលិខិតបញ្ជាក់នេះទេ ដោយត្រូវរង់ចាំរហូតការពិនិត្យសុខភាពរួចរាល់៕