(ប៉េកាំង)៖ កាលពីព្រឹកថ្ងៃអាទិត្យនេះ ចិនបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយគ្រឿង ឡើងទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។

ផ្កាយរណបខាងលើ គឺជាផ្កាយរណបគ្រឿងទីពីរនៃស៊េរីផ្កាយរណប Shiyan-6 ដែលត្រូវបានចិនប្រើប្រាស់ជាចម្បង សម្រាប់ការសិក្សា ស្រាវ ជ្រាវអំពីបរិស្ថាននៃលំហអវកាស និងការធ្វើពិសោធន៍ផ្នែកបចេ្ចកទេស ដែលពាក់ព័ន្ធដទៃទៀត។ វាត្រូវបាននាំយកឡើងទៅកាន់ ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ចេញពីមជ្ឈមណ្ឌល Jiuquan កាលពីម៉ោងជិត៨ព្រឹកថ្ងៃអាទិត្យនេះ។

គួរជម្រាបថា ផ្កាយរណប Shiyan-6 ត្រូវបានដឹកជញ្ជូនទៅដល់គន្លងទីតាំងរបស់វា ដែលបានកំណត់ទុក ដោយជោគជ័យ។ សម្រាប់ បេសកកម្មថ្ងៃអាទិត្យនេះ គឺជាបេសកកម្មលើកទី៤៩ហើយ នៃគ្រាប់រ៉ុក្កែត Long March-2D និងជាងបេសកកម្មលើកទី៣៣៨ របស់ ស៊េរីគ្រាប់រ៉ុក្កែត Long March ទាំងមូល៕