(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

១៖ ចិនបាញ់បង្ហោះផ្កាយរណបថ្មីទៀតឡើងទីអវកាស។

២៖ រកឃើញសាកសពកើនដល់ ១៦៨នាក់ ក្នុងគ្រោះរអិលបាក់ដី នៅរដ្ឋមីយ៉ាន់ម៉ាជាប់ព្រំដែនចិន។

៣៖ នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ ហ្វីលីព ប្រកាសលាលែងចេញពីតំណែង។

៤៖ ពាក្យស្លោក «រំដោះហុងកុង គឺជាបដិវត្តន៍នៃសម័យកាលយើង» ត្រូវបានចាត់ទុកថា បំពានច្បាប់សន្តិសុខជាតិថ្មី។

៥៖ ដោយភ័យខ្លាចផ្ទុះ COVID-19 រលកទី២ កូរ៉េខាងត្បូងចាត់វិធានការ ការពារខ្លាំងជាងមុន។

៦៖ អាហ្វ្រិកខាងត្បូងបន្តដាក់ពង្រាយកងទ័ព ដើម្បីពង្រឹងវិធានការបិទប្រទេស ចំពោះមុខបញ្ហា COVID-19 កាន់តែរីកធំ។

៧៖ លោក គីម ជុងអ៊ុន ប្រកាសជោគជ័យដ៏ត្រចះត្រចង់លើ COVID-19 ព្រោះកូរ៉េខាងជើង គ្មានអ្នកឆ្លងសូម្បីតែម្នាក់។