(បរទេស)៖ គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី ០២ ខែកក្កដា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១០,៨៣៣,១៣០នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៥១៩,៥៧១នាក់បានស្លាប់បាត់បង់ជីវិត និង ៦,០៥២,០១៤នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨០ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៦។

ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៨០ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី ០២ ខែកក្កដា ឆ្នាំ២០២០៖

១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសប្រេស៊ីល (Brazil)
៣៖ ប្រទេសរុស្ស៊ី (Russia)
៤៖ ប្រទេសឥណ្ឌា (India)
៥៖ ចក្រភពអស់គ្លេស (UK)
៦៖ ប្រទេសអេស៉្បាញ (Spain)
៧៖ ប្រទេសប៉េរូ (Peru)
៨៖ ប្រទេសឈីលី (Chile)
៩៖ ប្រទេសអ៉ីតាលីតាលី(Italy)
១០៖ ប្រទេសម៉ិកស៊ីកូ (Mexico)
១១៖ ប្រទេសអ៊ីរ៉ង់ (Iran)
១២៖ ប្រទេសប៉ាគីស្ថាន (Pakistan)
១៣៖ ប្រទេសតួកគី (Turkey)
១៤៖ ប្រទេសអាល្លឺម៉ង់(Germany)
១៥៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
១៦៖ ប្រទេសបារាំង (France)
១៧៖ អាហ្វ្រិកខាងត្បូង (South Africa)
១៨៖ ប្រទេសបង់ក្លាដែស (Bangladesh)
១៩៖ ប្រទេសកាណាដា (Canada)
២០៖ ប្រទេសកូឡុំប៊ី (Colombia)
២១៖ ប្រទេសកាតា (Qatar)
២២៖ ប្រទេសចិន (China)
២៣៖ ប្រទេសអេហ្ស៊ីប(Egypt)
២៤៖ ប្រទេសស៊ុយអែត (Sweden)
២៥៖ ប្រទេសអាហ្សង់ទីន (Argentina)
២៦៖ ប្រទេសបេឡារុស្ស (Belarus)
២៧៖ ប្រទេសបែលហ្ស៊ិក (Belgium)
២៨៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
២៩៖ ប្រទេសអេក្វាឌ័រ (Ecuador)
៣០៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៣១៖ ប្រទេសហូឡង់ (Netherlands)
៣២៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
៣៣៖ ប្រទេសគុយវ៉ែត (Kuwait)
៣៤៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៥៖ ប្រទេសសិង្ហបុរី (Singapore)
៣៦៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៣៧៖ ប្រទេសអ៊ូម៉ង់ (Oman)
៣៨៖ ប្រទេសព័រទុយហ្កាល់ (Portugal)
៣៩៖ ប្រទេសហ្វីលីពីន (Philippines)
៤០៖ ប្រទេសប៉ូឡូញ (Poland)
៤១៖ ប្រទេសប៉ាណាម៉ា (Panama)
៤២៖ ប្រទេសបូលីវី (Bolivia)
៤៣៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៤៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៤៥៖ ប្រទេសស្វីស (Switzerland)
៤៦៖ ប្រទេសបារ៉ែន (Bahrain)
៤៧៖ ប្រទេសរូម៉ានី (Romania)
៤៨៖ ប្រទេសអាមេនី (Armenia)
៤៩៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៥០៖ ប្រទេសអ៉ីស្រាអែល (Israel)
៥១៖ ប្រទេសអៀរឡង់ (Ireland)
៥២៖ ប្រទេសហុងឌូរ៉ាស (Honduras)
៥៣៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
៥៤៖ ប្រទេសជប៉ុន (Japan)
៥៥៖ ប្រទេសហ្គាណា (Ghana)
៥៦៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៥៧៖ ប្រទេសអូទ្រីស (Austria)
៥៨៖ ប្រទេសម៉ុលដាវី (Moldova)
៥៩៖ ប្រទេសស៊ែប៊ី (Serbia)
៦០៖ ប្រទេសអាល់ហ្សេរី (Algeria)
៦១៖ ប្រទេសនេប៉ាល់ (Nepal)
៦២៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៦៣៖ ប្រទេសម៉ារ៉ុក (Morocco)
៦៤៖ ប្រទេសដាណឺម៉ាក (Denmark)
៦៥៖ ប្រទេសកាមេរូន (Cameroon)
៦៦៖ ប្រទេសឆែក (Czechia)
៦៧៖ ប្រទេសកូដវ័រ (Ivory Coast)
៦៨៖ ប្រទេសស៊ូដង់ (Sudan)
៦៩៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧០៖ ប្រទេសន័រវេស (Norway)
៧១៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៧២៖ ប្រទេសអូស្ត្រាលី (Australia)
៧៣៖ ប្រទេសហ្វាំងឡង់ (Finland)
៧៤៖ ប្រទេសកុងហ្គោ (DRC)
៧៥៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
៧៦៖ ប្រទេសសេណេហ្គាល់ (Senegal)
៧៧៖ ប្រទេសកេនយ៉ា (Kenya)
៧៨៖ ម៉ាសេដូនខាងជើង (North Macedonia)
៧៩៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៨០៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
៨១៖ ប្រទេសហៃទី (Haiti)
៨២៖ ប្រទេសតាជីគីស្ថាន (Tajikistan)
៨៣៖ ប្រទេសអេត្យូពី (Ethiopia)
៨៤៖ ប្រទេសហ្គាបុង (Gabon)
៨៥៖ ប្រទេសហ្គីណេ (Guinea)
៨៦៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៨៧៖ ប្រទេសជីប៊ូទី (Djibouti)
៨៨៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៨៩៖ ប្រទេសម៉ូរីតានី (Mauritania)
៩០៖ ប្រទេសលុចសំបួ (Luxembourg)
៩១៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
៩២៖ ប្រទេសហុងគ្រី (Hungary)
៩៣៖ ប្រទេសកូស្តារីកា (Costa Rica)
៩៤៖ ប្រទេសអាហ្វ្រិកកណ្តាល (CAR)
៩៥៖ ប្រទេសក្រិក (Greece)
៩៦៖ ប្រទេសថៃ (Thailand)
៩៧៖ ប្រទេសសូម៉ាលី (Somalia)
៩៨៖ ប្រទេសក្រូអាត (Croatia)
៩៩៖ តំបន់ប៉ាឡេស្ទីន (Palestine)
១០០៖ ប្រទេសអាល់បានី (Albania)
១០១៖ ប្រទេសម៉ាយតូត (Mayotte)
១០២៖ ប្រទេសនីការ៉ាហ្គា(Nicaragua)
១០៣៖ ប្រទេសម៉ាល់ឌីវ (Maldives)
១០៤៖ ប្រទេសគុយបា (Cuba)
១០៥៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១០៦៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១០៧៖ ប្រទេសម៉ាលី (Mali)
១០៨៖ ប្រទេសស្រីលង្កា (Sri Lanka)
១០៩៖ ប្រទេសស៊ូដង់ ខាងត្បូង (South Sudan)
១១០៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១១១៖ ប្រទេសអេស្តូនី (Estonia)
១១២៖ ប្រទេសអ៊ីស្លង់ (Iceland)
១១៣៖ ប្រទេសលីទុយអានី (Lithuania)
១១៤៖ ប្រទេសលីបង់ (Lebanon)
១១៥៖ ប្រទេសស្លូវ៉ាគី (Slovakia)
១១៦៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១១៧៖ ប្រទេសស្លូវេនី (Slovenia)
១១៨៖ ប្រទេសហ្សំបៀ (Zambia)
១១៩៖ ប្រទេសនូវែលសេឡង់ (New Zealand)
១២០៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១២១៖ ប្រទេសកុងហ្គោ (Congo)
១២២៖ ប្រទេសម៉ាឡាវី (Malawi)
១២៣៖ ប្រទេសខាបាវេដ (Cabo Verde)
១២៤៖ ទីក្រុងហុងកុង (Hong Kong)
១២៥៖ ប្រទេសបេនីន (Benin)
១២៦៖ ប្រទេសយេម៉ែន (Yemen)
១២៧៖ ប្រទេសទុយនីស៊ី (Tunisia)
១២៨៖ ប្រទេសហ្ស៊កដានី (Jordan)
១២៩៖ ប្រទេសឡាតវី (Latvia)
១៣០៖ ប្រទេសនីហ្សេ (Niger)
១៣១៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៣២៖ ប្រទេសស៊ីប (Cyprus)
១៣៣៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១៣៤៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១៣៥៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១៣៦៖ ប្រទេសម៉ូសំប៊ិក (Mozambique)
១៣៧៖ ប្រទេសអ៊ូហ្គង់ដា (Uganda)
១៣៨៖ ប្រទេសលីប៊ី(Libya)
១៣៩៖ ប្រទេសឆាដ (Chad)
១៤០៖ ប្រទេសអង់ដូរ៉ា (Andorra)
១៤១៖ ប្រទេសអេស្វាទីនី (Eswatini)
១៤២៖ ប្រទេសលីបេរីយ៉ា (Liberia)
១៤៣៖ ប្រទេសសៅថូមនិងប្រីពលីន (Sao Tome and Principe)
១៤៤៖ នាវា Diamond Princess
១៤៥៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១៤៦៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១៤៧៖ ប្រទេសម៉ាល់តា (Malta)
១៤៨៖ ប្រទេសតូហ្គោ (Togo)
១៤៩៖ ប្រទេសហ្សីមបាវេ(Zimbabwe)
១៥០៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១៥១៖ ប្រជុំកោះឆានែល (Channel Islands)
១៥២៖ ប្រទេសសូរីណាម (Suriname)
១៥៣៖ ដែនកោះ Reunion
១៥៤៖ ប្រទេសតង់ហ្សានី (Tanzania)
១៥៥៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១៥៦៖ ប្រទេសវៀតណាម (Vietnam)
១៥៧៖ ប្រទេសម៉ូរីស (Mauritius)
១៥៨៖ ដែនដីកោះ Isle of Man
១៥៩៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៦០៖ ប្រទេសកូម័រ (Comoros)
១៦១៖ ប្រទេសស៊ីរី (Syria)
១៦២៖ ប្រទេសណាមមីបៀ (Namibia)
១៦៣៖ ប្រទេសអង់ហ្គោឡា (Angola)
១៦៤៖ ប្រទេសហ្គីយ៉ាណា (Guyana)
១៦៥៖ ប្រទេសម៉ាទីនីក (Martinique)
១៦៦៖ ប្រទេសបុតស្វាណា (Botswana)
១៦៧៖ ប្រទេសម៉ុងហ្គោលី (Mongolia)
១៦៨៖ ប្រទេសអេរីទ្រា (Eritrea)
១៦៩៖ កោះកៃម៉ាន (Cayman Islands)
១៧០៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៧១៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៧២៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៧៣៖ ប្រទេសប៊ូរុនឌី (Burundi)
១៧៤៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៧៥ ប្រទេសប្រ៊ុយណេ (Brunei)
១៧៦៖ ប្រទេសកម្ពុជា (Cambodia)
១៧៧៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៧៨៖ ប្រទេសបាហាម៉ាស់ (Bahamas)
១៧៩៖ ប្រទេសម៉ូណាកូ (Monaco)
១៨០៖ ប្រទេសអារូបា (Aruba)

កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។

ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៨០ ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖