(ហ្សាការតា)៖ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក អាម៉ាត់ យូរៀនតូ (Achmad Yurianto) បាននិយាយថា ប្រទេសអាស៊ានមួយនេះបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៦២៤នាក់បន្ថែមទៀត នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍នេះ ដែលជាការរកឃើញច្រើនបំផុត គិតចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។

បច្ចុប្បន្ននេះករណីឆ្លង COVID-19 សរុបនៅឥណ្ឌូនេស៊ីបានកើនដល់ ៥៩,៣៩៤ករណី ក្នុងនោះស្លាប់ ២,៩៨៧នាក់ និងជាសះស្បើយវិញ ២៦,៦៦៧នាក់។ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានបន្តអំពាវនាវឲ្យប្រជាជនទាំងអស់ អនុវត្តតាមវិធានការរបស់អាជ្ញាធរ ដើម្បីកុំឆ្លងជំងឺ COVID-19៕