(ឌូបៃ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ការឆ្លងរាតត្បាត COVID-19 នៅតែបន្ត កើនឡើងដដែល ហើយផលប៉ះពាល់របស់វាអាចនឹងមានរយៈពេលរាប់សិបឆ្នាំក៏ថាបាន ដោយសារតែការខ្វះខាតសាមគ្គីភាពជាសកល។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

ការកត់សម្គាល់ខាងលើរបស់លោក Tedros ធ្វើឡើងនៅក្នុងវេទិកាសុខាភិបាលមួយ រៀបចំឡើងដោយអាជ្ញាធរទីក្រុងឌូបៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោកប្រមុខ WHO បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ « យើងមិនអាចកម្ចាត់ COVID-19 នៅពេលដែលពិភពលោក កំពុងបែកបាក់គ្នានោះទេ...ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានសុវត្ថិភាពឡើយ ទាល់តែយើងទាំងអស់គ្នាមានសុវត្ថិភាព»

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង៨៖០០នាទីយប់ ថ្ងៃចន្ទនេះ អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់៩.០៧៩, ៥២៧នាក់ហើយ ក្នុងនោះស្លាប់ ៤,៧១,២៧៨នាក់ និងជាសះស្បើយឡើងវិញ ៤,៨៦២,៧៧៦នាក់៕