(បរទេស)៖ គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៨,៤២៥,៦៦៧នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៤៥១,៨៣១នាក់បានស្លាប់បាត់បង់ជីវិត និង ៤,៤៣៤,០៧៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៧៧ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៣។

ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៧៧ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០៖

១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសប្រេស៊ីល (Brazil)
៣៖ ប្រទេសរុស្ស៊ី (Russia)
៤៖ ប្រទេសឥណ្ឌា (India)
៥៖ ចក្រភពអស់គ្លេស (UK)
៦៖ ប្រទេសអេស៉្បាញ (Spain)
៧៖ ប្រទេសប៉េរូ (Peru)
៨៖ ប្រទេសអ៉ីតាលីតាលី(Italy)
៩៖ ប្រទេសអ៊ីរ៉ង់ (Iran)
១០៖ ប្រទេសអាល្លឺម៉ង់(Germany)
១១៖ ប្រទេសឈីលី (Chile)
១២៖ ប្រទេសតួកគី (Turkey)
១៣៖ ប្រទេសប៉ាគីស្ថាន (Pakistan)
១៤៖ ប្រទេសម៉ិកស៊ីកូ (Mexico)
១៥៖ ប្រទេសបារាំង (France)
១៦៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
១៧៖ ប្រទេសបង់ក្លាដែស (Bangladesh)
១៨៖ ប្រទេសកាណាដា (Canada)
១៩៖ ប្រទេសចិន (China)
២០៖ ប្រទេសកាតា (Qatar)
២១៖ អាហ្វ្រិកខាងត្បូង (South Africa)
២២៖ ប្រទេសបែលហ្ស៊ិក (Belgium)
២៣៖ ប្រទេសកូឡុំប៊ី (Colombia)
២៤៖ ប្រទេសបេឡារុស្ស (Belarus)
២៥៖ ប្រទេសស៊ុយអែត (Sweden)
២៦៖ ប្រទេសអេហ្ស៊ីប(Egypt)
២៧៖ ប្រទេសហូឡង់ (Netherlands)
២៨៖ ប្រទេសអេក្វាឌ័រ (Ecuador)
២៩៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
៣០៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣១៖ ប្រទេសសិង្ហបុរី (Singapore)
៣២៖ ប្រទេសព័រទុយហ្កាល់ (Portugal)
៣៣៖ ប្រទេសគុយវ៉ែត (Kuwait)
៣៤៖ ប្រទេសអាហ្សង់ទីន (Argentina)
៣៥៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៦៖ ប្រទេសស្វីស (Switzerland)
៣៧៖ ប្រទេសប៉ូឡូញ (Poland)
៣៨៖ ប្រទេសហ្វីលីពីន (Philippines)
៣៩៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៤០៖ ប្រទេសអ៊ូម៉ង់ (Oman)
៤១៖ ប្រទេសអៀរឡង់ (Ireland)
៤២៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៤៣៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៤៖ ប្រទេសរូម៉ានី (Romania)
៤៥៖ ប្រទេសប៉ាណាម៉ា (Panama)
៤៦៖ ប្រទេសបូលីវី (Bolivia)
៤៧៖ ប្រទេសបារ៉ែន (Bahrain)
៤៨៖ ប្រទេសអ៉ីស្រាអែល (Israel)
៤៩៖ ប្រទេសអាមេនី (Armenia)
៥០៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៥១៖ ប្រទេសជប៉ុន (Japan)
៥២៖ ប្រទេសអូទ្រីស (Austria)
៥៣៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៥៤៖ ប្រទេសម៉ុលដាវី (Moldova)
៥៥៖ ប្រទេសហ្គាណា (Ghana)
៥៦៖ ប្រទេសស៊ែប៊ី (Serbia)
៥៧៖ ប្រទេសដាណឺម៉ាក (Denmark)
៥៨៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៥៩៖ ប្រទេសអាល់ហ្សេរី (Algeria)
៦០៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
៦១៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៦២៖ ប្រទេសហុងឌូរ៉ាស (Honduras)
៦៣៖ ប្រទេសឆែក (Czechia)
៦៤៖ ប្រទេសកាមេរូន (Cameroon)
៦៥៖ ប្រទេសម៉ារ៉ុក (Morocco)
៦៦៖ ប្រទេសន័រវេស (Norway)
៦៧៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៦៨៖ ប្រទេសស៊ូដង់ (Sudan)
៦៩៖ ប្រទេសអូស្ត្រាលី (Australia)
៧០៖ ប្រទេសនេប៉ាល់ (Nepal)
៧១៖ ប្រទេសហ្វាំងឡង់ (Finland)
៧២៖ ប្រទេសកូដវ័រ (Ivory Coast)
៧៣៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧៤៖ ប្រទេសសេណេហ្គាល់ (Senegal)
៧៥៖ ប្រទេសកុងហ្គោ (DRC)
៧៦៖ ប្រទេសតាជីគីស្ថាន (Tajikistan)
៧៧៖ ប្រទេសហៃទី (Haiti)
៧៨៖ ប្រទេសហ្គីណេ (Guinea)
៧៩៖ ប្រទេសជីប៊ូទី (Djibouti)
៨០៖ ម៉ាសេដូនខាងជើង (North Macedonia)
៨១៖ ប្រទេសហ្គាបុង (Gabon)
៨២៖ ប្រទេសលុចសំបួ (Luxembourg)
៨៣៖ ប្រទេសហុងគ្រី (Hungary)
៨៤៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
៨៥៖ ប្រទេសកេនយ៉ា (Kenya)
៨៦៖ ប្រទេសអេត្យូពី (Ethiopia)
៨៧៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៨៨៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
៨៩៖ ប្រទេសក្រិក (Greece)
៩០៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៩១៖ ប្រទេសថៃ (Thailand)
៩២៖ ប្រទេសសូម៉ាលី (Somalia)
៩៣៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៩៤៖ ប្រទេសអាហ្វ្រិកកណ្តាល (CAR)
៩៥៖ ប្រទេសម៉ាយតូត (Mayotte)
៩៦៖ ប្រទេសគុយបា (Cuba)
៩៧៖ ប្រទេសក្រូអាត (Croatia)
៩៨៖ ប្រទេសម៉ូរីតានី (Mauritania)
៩៩៖ ប្រទេសម៉ាល់ឌីវ (Maldives)
១០០៖ ប្រទេសអេស្តូនី (Estonia)
១០១៖ ប្រទេសស្រីលង្កា (Sri Lanka)
១០២៖ ប្រទេសម៉ាលី (Mali)
១០៣៖ ប្រទេសកូស្តារីកា (Costa Rica)

១០៤៖ ប្រទេសនីការ៉ាហ្គា(Nicaragua)
១០៥៖ ប្រទេសអ៊ីស្លង់ (Iceland)
១០៦៖ ប្រទេសស៊ូដង់ ខាងត្បូង (South Sudan)
១០៧៖ ប្រទេសអាល់បានី (Albania)
១០៨៖ ប្រទេសលីទុយអានី (Lithuania)
១០៩៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១១០៖ ប្រទេសស្លូវ៉ាគី (Slovakia)
១១១៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
១១២៖ ប្រទេសស្លូវេនី (Slovenia)
១១៣៖ ប្រទេសនូវែលសេឡង់ (New Zealand)
១១៤៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១១៥៖ ប្រទេសលីបង់ (Lebanon)
១១៦៖ ប្រទេសហ្សំបៀ (Zambia)
១១៧៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១១៨៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១១៩៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១២០៖ ប្រទេសទុយនីស៊ី (Tunisia)
១២១៖ ទីក្រុងហុងកុង (Hong Kong)
១២២៖ ប្រទេសឡាតវី (Latvia)
១២៣៖ ប្រទេសនីហ្សេ (Niger)
១២៤៖ ប្រទេសហ្ស៊កដានី (Jordan)
១២៥៖ ប្រទេសស៊ីប (Cyprus)
១២៦៖ ប្រទេសយេម៉ែន (Yemen)
១២៧៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១២៨៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១២៩៖ ប្រទេសកុងហ្គោ (Congo)
១៣០៖ ប្រទេសឆាដ (Chad)
១៣១៖ ប្រទេសអង់ដូរ៉ា (Andorra)
១៣២៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១៣៣៖ ប្រទេសខាបាវេដ (Cabo Verde)
១៣៤៖ ប្រទេសអ៊ូហ្គង់ដា (Uganda)
១៣៥៖ នាវា Diamond Princess
១៣៦៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១៣៧៖ ប្រទេសសៅថូមនិងប្រីពលីន (Sao Tome and Principe)
១៣៨៖ ប្រទេសម៉ាល់តា (Malta)
១៣៩៖ ប្រទេសម៉ូសំប៊ិក (Mozambique)
១៤០៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៤១៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១៤២៖ ប្រទេសបេនីន (Benin)
១៤៣៖ ប្រទេសម៉ាឡាវី (Malawi)
១៤៤៖ ប្រជុំកោះឆានែល (Channel Islands)
១៤៥៖ ប្រទេសអេស្វាទីនី (Eswatini)
១៤៦៖ តំបន់ប៉ាឡេស្ទីន (Palestine)
១៤៧៖ ប្រទេសតូហ្គោ (Togo)
១៤៨៖ ប្រទេសលីបេរីយ៉ា (Liberia)
១៤៩៖ ប្រទេសតង់ហ្សានី (Tanzania)
១៥០៖ ប្រទេសលីប៊ី(Libya)
១៥១៖ ដែនកោះ Reunion
១៥២៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១៥៣៖ ប្រទេសហ្សីមបាវេ(Zimbabwe)
១៥៤៖ ប្រទេសម៉ូរីស (Mauritius)
១៥៥៖ ដែនដីកោះ Isle of Man
១៥៦៖ ប្រទេសវៀតណាម (Vietnam)
១៥៧៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១៥៨៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៥៩៖ ប្រទេសសូរីណាម (Suriname)
១៦០៖ ប្រទេសម៉ាទីនីក (Martinique)
១៦១៖ ប្រទេសម៉ុងហ្គោលី (Mongolia)
១៦២៖ ប្រទេសកូម័រ (Comoros)
១៦៣៖ កោះកៃម៉ាន (Cayman Islands)
១៦៤៖ ប្រទេសស៊ីរី (Syria)
១៦៥៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៦៦៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៦៧៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៦៨៖ ប្រទេសហ្គីយ៉ាណា (Guyana)
១៦៩៖ ប្រទេសអង់ហ្គោឡា (Angola)
១៧០៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៧១ ប្រទេសប្រ៊ុយណេ (Brunei)
១៧២៖ ប្រទេសអេរីទ្រា (Eritrea)
១៧៣៖ ប្រទេសកម្ពុជា (Cambodia)
១៧៤៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៧៥៖ ប្រទេសបាហាម៉ាស់ (Bahamas)
១៧៦៖ ប្រទេសប៊ូរុនឌី (Burundi)
១៧៧៖ ប្រទេសអារូបា (Aruba)

កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។

ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៧៧ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖