(សាន់ទីអាហោ្គ)៖ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ប្រទេសឈីលីបានរាយការណ៍ពីចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ២២០,៦២៨ ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៦១៥នាក់។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

ចំនួនករណីឆ្លង និងស្លាប់កើនឡើងដូចខាងលើនេះ គឺបន្ទាប់ពីការបូកបញ្ចូលតួលេខអ្នកឆ្លងប្រចាំថ្ងៃចំនួន ៤,៧៥៧នាក់ថ្មី និងអ្នកជំងឺ ២៣២នាក់ទៀតបានស្លាប់។ នៅក្នុងសន្និសីទសារព័ត៍មាន រដ្ឋមន្ត្រីការពារជាតិលោក អាល់ប៊ឺតូ អេស្ពីណា (Alberto Espina) បានប្រកាសពីការរឹតបន្តឹង វិធានការរឹតត្បិតថ្មី ដោយសារតែវិធានដែលបានអនុវត្តន៏ពីមុន​មិនមានប្រសិទ្ធិភាព។ មកទល់នឹងថ្ងៃនេះ ប្រទេសឈីលីមិនទាន់អាចគ្រងគ្រងការឆ្លង COVID-19 នៅឡើយទេ។

គួរបញ្ជាក់ថា បច្ចុប្បន្នឈីលីឈរនៅលេខ ៣ នៅអាមេរិកឡាទីន ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេ​បន្ទាប់ពីប្រទេសប្រេស៊ីល និងប៉េរូ ខណៈដែលប្រជាជាតិដែលមានផ្ទៃដីវែងអន្លាយមួយនេះ មានប្រជាជនរស់នៅសរុបជាង ៤៦លាននាក់។ ដោយឡែកសម្រាប់ការរឹតបន្តឹងខាងលើនេះ នឹងត្រូវអនុវត្ត ដោយមន្ត្រីប៉ូលីលជាង ៧០,០០០នាក់ និងសមាជិកនៃកងកម្លាំងប្រដាប់អាវុធ ដែលគ្របដណ្តប់ទូទាំងប្រទេស និងផ្តោតលើតំបន់នានាដែលមានអត្រាអ្នកឆ្លងខ្ពស់៕