(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៩៩៣ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣០,៥១៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ១,៨០១នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី៣១នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយដូចគ្នា។ លោកបន្តថា មកទល់នឹងពេលនេះ អ្នកជំងឺ COVID-19 ៩,៩០៧នាក់ បានជាសះស្បើយឡើងវិញ៕