(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបង្កឲ្យមានភាពចម្រូងចម្រាសសាជាថ្មី ជុំវិញពាក្យសម្តីរបស់លោក ដែលបានហៅការធ្លាក់ចុះ នៃអត្រាអ្នកអត់ការងារធ្វើ នៅសហរដ្ឋអាមេរិកថា «ជាថ្ងៃដ៏អស្ចារ្យ» សម្រាប់លោក ចច ហ្វ្លយដ៍ (George Floyd)។

 

២៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានប្រកាសនៅក្នុងវែបសាយរបស់ខ្លួនថា អាកាសយានដ្ឋានក្នុងស្រុកចំនួន ០៧ របស់ប្រទេសថៃត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញហើយ ដើម្បីចាប់ផ្តើមប្រតិបត្តិការហោះហើរនៅក្នុងប្រទេស។

 

៣៖ នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៥១នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,៧១៩ករណី។

 

៤៖ នាយករដ្ឋមន្ត្រីកាណាដាលុតជង្គង់បង្ហាញសាមគ្គីភាព ខណៈបាតុករស្រែកពាក្យស្លោកថា «ងើបឡើងប្រឆាំងនឹង ត្រាំៗ»។

 

៥៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានព្រមានដកខ្លួនចេញអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីអង្គការអន្តរជាតិមួយនេះ បានព្រមានប្រេស៊ីលអំពីការដកវិធានការរឹតត្បិតលឿនពេក ខណៈដែលជំងឺ COVID-19 មិនទាន់ធូរស្រាលផងនោះ។

 

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកងទ័ពអាមេរិក ដកកម្លាំងរបស់ខ្លួនចំនួន ៩,៥០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលប្រការបានធ្វើឲ្យតំបន់អឺរ៉ុបទាំងមូលមានមន្ទិល ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី។