(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

១៖ បាតុកម្មនៅអាមេរិក៖ បុរសចំណាស់អាយុ ៧៥ឆ្នាំ ត្រូវកងកម្លាំងប៉ូលិសច្រានឲ្យដួលបែកក្បាលហូរឈាម។

២៖ ប្រេស៊ីលវ៉ាដាច់អ៉ីតាលីក្លាយជាប្រទេស មានមនុស្សស្លាប់ដោយសារ COVID-19 ច្រើនជាងគេលេខ៣លើលោក។

៣៖ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនៅទីក្រុងញូយ៉ក រួមគ្នាបង្ហាញការប្រឆាំងនឹង វីរុសរើសអើងពូជសាសន៍។

៤៖ ថៃកំពុងរៀបចំផែនការ ស្រូបទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្រោយពីការទប់ស្កាត់ COVID-19 ប្រកបដោយភាពវិជ្ជមាន។

៥៖ អគារក្រុមហ៊ុនធំមួយនៅតូក្យូត្រូវបិទ និងជម្លៀសបុគ្គលិកចេញ ក្រោយរងការព្រមានបំផ្ទុះគ្រាប់បែក។

៦៖ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលជាអត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មាន។

៧៖ ទីបំផុត Google ពន្យល់ពីការលុប App ប្រឆាំងចិន ដែលត្រូវបានបង្កើតដោយក្រុមហ៊ុនឥណ្ឌា ចេញពី Play Store។