(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

១៖ ព្យុះស៊ីក្លូនកំណាច Amphan ផ្តាច់ជីវិតមនុស្សយ៉ាងតិច១៧នាក់នៅឥណ្ឌា។

 

២៖ Panasonic នឹងរើរោងចក្រមួយចំនួនចេញពីថៃ ទៅដាក់នៅវៀតណាមវិញ ធ្វើឲ្យថៃបាត់បង់ការងារ ៨០០កន្លែង។

 

៣៖ កងទ័ពអាកាសអាហ្វហ្គានីស្ថានបើកការវាយប្រហារ និងផ្តាច់ជីវិតសមាជិកក្រុមតាលីបង់ជាង ២០នាក់។

 

៤៖ រដ្ឋចំនួន៣នៅអាមេរិករងការចោទប្រកាន់ថា ក្លែងបន្លំតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ដើម្បីឆាប់បានបើកទ្វារឡើងវិញ។

 

៥៖ ដែនដីភាគខាងជើងអូស្ត្រាលី ព្យាបាលអ្នកជំងឺ COVID-19 ជាអស់រលីងតែម្តង។

 

៦៖ រាជអាជ្ញាកំពូលក្រុងតូក្យូ គ្រោងលាលែងពីតំណែង ក្រោយបែកធ្លាយរឿងអាស្រូវលេងល្បែង។

 

៧៖ NASA ពន្យារពេលបញ្ជាយានចុះចតលើអាចម៍ផ្កាយ Bennu ព្រោះតែបញ្ហាបង្កឡើងដោយ COVID-19។