(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសពីការរកឃើញ COVID-19 ៤៨៩ករណីថ្មី ក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ម្សិលមិញ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៧,៥១៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យនេះ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានឱ្យដឹងទៀតថា អ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ១,១៤៨នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី៥៩នាក់ ត្រូវបានប្រកាស។ ចំណែកឯ មនុស្ស ៤,១២៩នាក់ បានជាសះស្បើយ ឡើងវិញ ខណៈមកទល់នឹងបច្ចុប្បន្ន មនុស្ស ១៤០,៤៧៣នាក់ បានទទួលការធ្វើតេស្ដរក COVID-19៕