(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។

១៖ ទីបំផុតយានអវកាសសាកល្បងស៊េរីថ្មីរបស់ចិន ចុះចតមកកាន់ផែនដីវិញដោយជោគជ័យ។

២៖ ផ្ទុះភាពអនាធិបតេយ្យក្នុងសភាទីក្រុងហុងកុង ដោយសារការបោះឆ្នោត គណៈកម្មាធិការសំខាន់មួយ។

៣៖ លីប៊ីទាំងពីរភាគីនៅតែបន្តបាញ់ផ្លោងបង្ហូរឈាមគ្នា ទោះបីពិភពលោកទាំងមូល កំពុងភ័យខ្លាចការរាតត្បាតជំងឺ COVID-19។

៤៖ អ្នកជាប់ខ្លួនរាប់ម៉ឺននាក់ នៅលើនាវាទេសចរណ៍រាប់រយគ្រឿង ដង្ហោយសុំជំនួយ ខណៈពួកគេកំពុងក្លាយជាអ្នកទោស COVID-19។

៥៖ ផែនការបីជំហានរបស់អូស្ត្រាលី ក្នុងការបើកសេដ្ឋកិច្ចឡើងវិញ និងដកការរឹតត្បិតក្នុងសង្គមក្រោយ COVID-19 ស្ងប់ស្ងាត់។

៦៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីទទួលស្គាល់ថា ឧបករណ៍ធ្វើតេស្តរក COVID-19 នៅក្នុងប្រទេសខ្លួន ជារឿយៗចេញលទ្ធផលខុស។

៧៖ រថភ្លើងកិនមនុស្សស្លាប់យ៉ាងតិច១៦នាក់នៅឥណ្ឌា។