(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

១៖ រុស្ស៊ីមានអ្នកឆ្លង COVID-19 កើនដល់១៧៧,១៦០នាក់, វ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់។

 

២៖ ក្រុមតារាវិទូរកឃើញ Black Hole ដែលស្ថិតនៅជិតផែនដីបំផុត ក្នុងចម្ងាយ១ពាន់ឆ្នាំពន្លឺ។

 

៣៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនឡើងយ៉ាងគំហុកបន្ថែមទៀត ក្រោយរកឃើញអ្នកឆ្លងថ្មី ៧៤១នាក់ក្នុងពេលតែ១ថ្ងៃ។

 

៤៖ ធ្លាយហ្គាសក្នុងរោងចក្រគីមីមួយនៅឥណ្ឌា ផ្តាច់ជីវិតមនុស្សយ៉ាងតិច១៣នាក់ និងរបួសរាប់រយនាក់។

 

៥៖ ការសិក្សាថ្មីបង្ហាញថា COVID-19 ឆ្លងរាលដាលឆាប់រហ័សនៅជុំវិញពិភពលោក តាំងតែពីចុងឆ្នាំមុនមកម្ល៉េះ។

 

៦៖ លោក Mustafa al-Kadhimi ស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសអ៉ីរ៉ាក់។

 

៧៖ មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុនអវកាស SpaceX ដាក់ឈ្មោះយ៉ាងចម្លែកឲ្យកូនថា «X Æ A-12»៕