(អន្តរជាតិ)៖ នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង ដែលប្រាកដណាស់ថា ជំងឺរាតត្បាតសកល COVID-19 នៅតែជាប្រធានបទក្តៅគគុក សម្រាប់គ្រប់បណ្តាប្រទេសទាំងអស់ ដោយសារតែវាបានចម្លង ដល់មនុស្សរាប់លាននាក់ និងសម្លាប់ជីវិតមនុស្សរាប់សែននាក់។

ទោះជាបែបនេះក្តី ព្រឹត្តិការណ៍នយោបាយ និងសន្តិសុខអន្តរជាតិសំខាន់ៗមួយចំនួនទៀត ក៏បានកើតមានឡើងផងដែរ។ ខាងក្រោមនេះគឺជាកម្រងរូបភាព នៃព្រឹត្តិការណ៍សំខាន់ៗទូទាំងពិភពលោក៖

១៖ លោក គីម ជុងអ៊ុន ទទួលបានមេដាយកិត្តិយសមួយគ្រឿង ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន

 

២៖ មន្ត្រីអាមេរិកដែលត្រូវបានបណ្តេញចេញពីតំណែង ដាក់ពាក្យប្តឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមិនបានអើពើការព្រមានអំពី COVID-19 តាំងពីដំបូងៗ

 

៣៖ អគ្គសេនាធិការចំរុះ ដែលជាមេបញ្ជាការកំពូលនៃកងទ័ពសហរដ្ឋអាមេរិក៖ «យើងមិនដឹងថាវីរុសកូរ៉ូណា មានប្រភពដើមមកពីណាឲ្យប្រាកដឡើយ»

 

៤៖ បារាំងនឹងរឹតត្បិតប្រជាជន មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនារដូវក្តៅ ដើម្បីទប់ស្កាត់រលកទី២នៃការផ្ទុះ COVID-19

 

៥៖ កងទ័ពអ៉ីស្រាអែល និងហាម៉ាស់ផ្លោងគ្រាប់ដាក់គ្នា យ៉ាងក្តៅគគុក ទោះបីគ្រប់គ្នាកំពុងរងគ្រោះដោយសារ COVID-19

 

៦៖ ឥណ្ឌាកំពុងអភិវឌ្ឍវ៉ាក់សាំង COVID-19 ចំនួនជាង៣០ប្រភេទព្រមៗគ្នា និងកំពុងឈានទៅរកការធ្វើតេស្ត

 

៧៖ លោក Tom Cruise នឹងក្លាយជាតារាហូលីវូដដំបូងគេ ដែលមានឱកាសថតភាពយន្តនៅក្នុងទីអវកាសផ្ទាល់តែម្តង