(អន្តរជាតិ)៖ នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង ដែលប្រាកដណាស់ថា ជំងឺរាតត្បាតសកល COVID-19 នៅតែជាប្រធានបទក្តៅគគុក សម្រាប់គ្រប់បណ្តាប្រទេសទាំងអស់ ដោយសារតែវាបានចម្លង ដល់មនុស្សរាប់លាននាក់ និងសម្លាប់ជីវិតមនុស្សរាប់សែននាក់។

ទោះជាបែបនេះក្តី ព្រឹត្តិការណ៍នយោបាយអន្តរជាតិសំខាន់ៗមួយចំនួនទៀត ក៏បានកើតមានឡើងផងដែរ។ ខាងក្រោមនេះគឺជាកម្រងរូបភាព នៃព្រឹត្តិការណ៍សំខាន់ៗទូទាំងពិភពលោក៖

១៖ មេដឹកនាំអឺរ៉ុប ជប៉ុន និងកាណាដា សន្យាបរិច្ចាគទឹកប្រាក់ជាង «៨ពាន់លានដុល្លារ» ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំង COVID-19 ដោយគ្មានការប្រកួតប្រជែង

២៖ ក្រុមសម្ព័ន្ធមិត្តស៊ើបការណ៍សម្ងាត់ Five Eyes៖ «វីរុសកូរ៉ូណា (COVID-19) មានប្រភពចេញពីផ្សារមួយនៅវូហាន និងមិនមែនមនុស្សជាអ្នកបង្កើត»

៣៖ រដ្ឋកាលីហ្វរញ៉ាដែលមានប្រជាជនរស់នៅ ច្រើនជាងគេនៅអាមេរិក នឹងបើកដំណើរសេដ្ឋកិច្ចឡើងវិញ ទោះបីជាស្ថានការណ៍ COVID-19 បន្តក្តៅគគុក

៤៖ យោងតាមការព្យាករណ៍ថ្មី ចំនួនអ្នកបាត់បង់ជីវិត ដោយសារ COVID-19 នៅទូទាំងអាមេរិក នឹងកើនដល់ជិត ១៣៥,០០០នាក់ នៅដើមខែសីហា

៥៖ សមាជិកសភាកូរ៉េខាងត្បូង និងជាអតីតមន្ត្រីរត់ចោលជួរពីកូរ៉េខាងជើង ចេញមុខសុំទោសចំពោះការប្រកាសថា លោក គីម ជុងអ៊ុន បាត់បង់ជីវិត

៦៖ ទីបំផុតសិង្ហបុរីសម្រេចសាកល្បងប្រើថ្នាំព្យាបាលជំងឺ Ebola ទៅលើអ្នកជំងឺ COVID-19 

៧៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទទួលបានសារព្រមានពីលទ្ធភាព ផ្ទុះជម្លោះយោធា ជាមួយសហរដ្ឋអាមេរិក