(បរទេស)៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៣០៧,៦៥៦ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២៣៤,០៧៤នាក់ និងជាសះស្បើយឡើងវិញ ១,០៣៩,១៦៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer សហរដ្ឋអាមេរិក មានតួលេខអ្នកឆ្លងលើស ១លាននាក់ សម្រាប់ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៨ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ១,០៩៥,០២៣ករណី ក្នុងនោះស្លាប់ ៦៣,៨៥៦នាក់ និងជាសះស្បើយឡើងវិញ ១៥២,៣២៤នាក់។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២៣៩,៦៣៩ករណី ក្នុងនោះស្លាប់ ២៤,៥៤៣នាក់ និងជាសះស្បើយឡើងវិញ ១៣៧,៩៨៤នាក់។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ២០៥,៤៦៣ករណី ក្នុងនោះស្លាប់ ២៧,៩៦៧នាក់ និងជាសះស្បើយឡើងវិញ ៧៥,៩៤៥នាក់។

៤៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៧១,២៥៣ករណី ក្នុងនោះស្លាប់ ២៦,៧៧១នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។

៥៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៦៧,១៧៨ករណី ក្នុងនោះស្លាប់ ២៤,៣៧៦នាក់ និងជាសះស្បើយឡើងវិញ ៤៩,៤៧៦នាក់។

៦៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៦៣,០០៩ករណី ក្នុងនោះស្លាប់ ៦,៦២៣នាក់ និងជាសះស្បើយឡើងវិញ ១២៣,៥០០នាក់។

៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១២០,២០៤ករណី ក្នុងនោះស្លាប់ ៣,១៧៤នាក់ និងជាសះស្បើយឡើងវិញ ៤៨,៨៨៦នាក់។

៨៖ ប្រទេសរុស្ស៊ីមានករណីឆ្លងសរុប ១០៦,៤៩៨ករណី ក្នុងនោះស្លាប់ ១,០៧៣នាក់ និងជាសះស្បើយឡើងវិញ ១១,៦១៩នាក់។

ដោយឡែកសម្រាប់ប្រទេសអ៊ីរ៉ង់វិញត្រូវបានគេមើលឃើញថា ក៏អាចនឹងលោតចូលក្រុមប្រទេសមានអ្នកឆ្លង COVID-19 រាប់សែនករណី នៅប៉ុន្មានថ្ងៃខាងមុខនេះដែរ ខណៈតួលេខនាព្រឹកថ្ងៃសុក្រនេះ អ៊ីរ៉ង់មានអ្នកឆ្លងសរុបរហូតដល់ ៩៤,៦៤០ករណីទៅហើយ៕