(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។

១៖ អវកាសយានិក៣រូប ចាកចេញពីផែនដីដោយជោគជ័យ និងសំដៅទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។

២៖ អេស៉្បាញនិងអ៉ីតាលីកំពុងពិចារណាបន្ធូរបន្ថយការរឹតត្បិតដោយសន្សឹមៗ ខណៈអត្រាអ្នកឆ្លងនិងស្លាប់ហាក់ចាប់ផ្តើមថយចុះ។

៣៖ ករណីឆ្លង COVID-19 កើនដល់៣,២៩៣នាក់ ក្នុងនោះស្លាប់រហូតដល់២៨០នាក់។

៤៖ ករណីឆ្លង COVID-19 នៅថៃ កើនដល់២,៤២៣នាក់ ក្នុងនោះស្លាប់៣២នាក់ ហើយក៏មានពេទ្យ៨០នាក់ឆ្លងផងដែរ។

៥៖ អាជ្ញាធរអាមេរិកចាប់ខ្លួនស្រ្តីម្នាក់ ដែលដើរលិឍទំនិញក្នុងផ្សារទំនើបនៅរដ្ឋកាលីហ្វរញ៉ា ចំពោះមុខការភ័យខ្លាចនៃ COVID-19។

៦៖ សង្គ្រាមបង្ហូរឈាមគ្នា៥ឆ្នាំនៅយេម៉ែន ត្រូវផ្អាកសិនដោយសារជំងឺ COVID-19។

៧៖ UN ដឹកជំនួយផ្នែកសុខាភិបាលចំនួន ៩០តោន ទៅកាន់ប្រទេសវេណេស៊ុយអេឡា។