(ម៉ាឌ្រីដ)៖ ក្រសួងសុខាភិបាលអេស្ប៉ាញ នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស បានកើនដល់ ១២,៤១៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ ចំនួនអ្នកឆ្លងក៏បានកើនដល់ ១៣០,៧៥៩នាក់ផងដែរ។ ប៉ុន្តែ ចំនួនអ្នកស្លាប់ថ្មីមានការថមថយ ដោយមានត្រឹមតែ ៦៧៤នាក់ ឬថយចុះ១៣៥នាក់ បើធៀបទៅនឹងថ្ងៃសៅរ៍ម្សិលមិញ អ្នកស្លាប់មានរហូតដល់ទៅ៨០៩នាក់៕