(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។

១៖ ប្រទេសចិនកាន់ទុក្ខជនរួមជាតិរបស់ខ្លួន ដែលបានបាត់បង់ជីវិតដោយសារ COVID-19។

២៖ កំពូលមហាសេដ្ឋី Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧កន្លែងក្នុងពេលតែមួយ។

៣៖ កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីនៃ COVID-19 ៩៤នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់១០,១៥៦ករណី។

៤៖ នៅចិន អ្នកជំងឺ COVID-19 ជាសះស្បើយកើនដល់៧៦,៧៥១នាក់ ក្នុងចំណោមអ្នកឆ្លង៨១,៦៣៩នាក់ រីឯជាង១,៥០០នាក់កំពុងបន្តសម្រាកព្យាបាល។

៥៖ ករណីឆ្លង COVID-19 នៅថៃ កើនលើស២,០០០នាក់ ក្នុងនោះស្លាប់២០នាក់។

៦៖ ចិនអះអាងថា «មន្ត្រីប៉ូលិស៦០នាក់បានពលីជីវិត» នៅក្នុងអំឡុងពេលរាតត្បាតនៃ COVID-19។

៧៖ ប្រជាជនអាមេរិក១២ម៉ឺននាក់ទាមទារឲ្យផ្តល់តំណែងដល់មេបញ្ជាការនាវាដឹកយន្តហោះចម្បាំង ដែលមានករណី COVID-19 ឡើងវិញ។