(បរទេស)៖ យោងតាមគេហទំព័រពិភពលោក Worldometers គិតត្រឹមម៉ោង២៖០០នាទីរសៀលថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ បានបង្ហាញឲ្យឃើញថា ប្រទេសមហាសេដ្ឋកិច្ចពិភពលោកហៅកាត់ថា G7 ដែលមានការអភិវឌ្ឍលើគ្រប់វិស័យនោះ កំពុងតែទទួលរងគ្រោះកាន់តែខ្លាំងឡើងៗ ដោយសារតែការឆ្លងជំងឺរាតត្បាតសកល COVID-19 រហូតមានមនុស្សឆ្លង ៦២៤,៣២៥នាក់ និងស្លាប់សរុប ៣៣,៧៤៨នាក់។

បញ្ជីឈ្មោះក្រុមប្រទេស G7 ដែលកំពុងរងគ្រោះខ្លាំងដោយសារ COVID-19៖

១៖ សហរដ្ឋអាមេរិក៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២៧៧,៥២២ករណី ក្នុងនោះស្លាប់សរុប ៧,៤០៣នាក់។

២៖ ប្រទេសអ៉ីតាលី៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ១១៩,៨២៧ករណី ក្នុងនោះស្លាប់សរុប ១៤,៦៨១នាក់។

៣៖ ប្រទេសអាល្លឺម៉ង់៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៩១,១៥៩ករណី ក្នុងនោះអ្នកស្លាប់សរុប ១,២៧៥នាក់។

៤៖ ប្រទេសបារាំង៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៨២,១៦៥ ក្នុងនោះអ្នកស្លាប់សរុប ៦,៥០៧នាក់។

៥៖ ចក្រភពអង់គ្លេស៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៣៨,១៦៨ករណី ក្នុងនោះស្លាប់សរុប ៣,៦០៥នាក់។

៦៖ ប្រទេសកាណាដា៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ១២,៥៤៩ករណី ក្នុងនោះស្លាប់សរុប ២០៨នាក់។

៧៖ ប្រទេសជប៉ុន៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២,៩៣៥នាក់ ក្នុងនោះស្លាប់សរុប ៦៩នាក់។