(បរទេស)៖ គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០នេះ ចំនួនករណីឆ្លង COVID-19 សរុបបានកើនឡើងដល់ ១,០៩៩,៧១១ករណី ក្នុងនោះអ្នកបាត់បង់ជីវិតមានសរុប ៥៩,១៩៦នាក់ និងជាសះស្បើយឡើងវិញមាន ២២៨,៩៧៥នាក់ នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន ២០៥ ទូទាំងសកលលោក។

ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលបាននិងកំពុងទទួលរងគ្រោះ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ខ្លាំងក្លាយជាងគេនៅលើពិភពលោក៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២៧៧,៤៧៥ករណី ក្នុងនោះ ៧,៤០២នាក់ស្លាប់ និង ១២,២៨៣នាក់ជាសះស្បើយ។

២៖ ប្រទេសអ៉ីតាលីមានករណីឆ្លង COVID-19 សរុប ១១៩,៨២៧ករណី ក្នុងនោះ ១៤,៦៨១នាក់ស្លាប់ និង ១៩,៧៥៨នាក់ជាសះស្បើយ។

៣៖ ប្រទេសអេស្ប៉ាញមានករណីឆ្លង COVID-19 សរុប ១១៩,១៩៩ករណី ក្នុងនោះ ១១,១៩៨នាក់ស្លាប់ និង ៣០,៥១៣នាក់ជាសះស្បើយ។

៤៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុប ៩១,១៥៩នាក់ ក្នុងនោះ ១,២៧៥នាក់ស្លាប់ និង ២៤.៥៧៥នាក់ជាសះស្បើយ។

៥៖ ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៨១,៦៣៩នាក់ ក្នុងនោះ ៣,៣២៦នាក់ស្លាប់ និង ៧៦,៧៥៥នាក់ជាសះស្បើយ។

៦៖ ប្រទេសបារាំងមានករណីឆ្លង COVID-19 សរុប ៦៤,៣៣៨ករណី ក្នុងនោះ ៦,៥០៧នាក់ស្លាប់ និង ១៤,០០៨នាក់ជាសះស្បើយ។

៧៖ ប្រទេសអ៉ីរ៉ង់មានករណីឆ្លង COVID-19 សរុប ៥៣,១៨៣ករណី ក្នុងនោះ ៣,២៩៤នាក់ស្លាប់ និង ១៧,៩៣៥នាក់ជាសះស្បើយ។

៨៖ ចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 សរុប ៣៨,១៦៨ករណី ក្នុងនោះ ៣,៦០៥នាក់ស្លាប់ និង ១៣៥នាក់ជាសះស្បើយ។

៩៖ ប្រទេសតួកគីមានករណីឆ្លង COVID-19 សរុប ២០,៩២១ករណី ក្នុងនោះ ៤២៥នាក់ស្លាប់ និង ៤៨៤នាក់ជាសះស្បើយ។

១០៖ ប្រទេសស្វីសមានអ្នកឆ្លង COVID-19 សរុប ១៩,៦០៦ករណី ក្នុងនោះ ៥៩១នាក់ស្លាប់ និង ៤,៨៤៦នាក់ជាសះស្បើយ៕

ប្រភព៖ វែបសាយ Worldometer (ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០)