(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

១៖ អូស្ត្រាលីកំពុងឈឺក្បាលនឹង នាវាទេសចរណ៍ធំៗមួយចំនួន ដែលមិនព្រមចាកចេញពីដែនទឹកអូស្ត្រាលី ចំពោះមុខបញ្ហា COVID-19។

២៖ ស្រីលង្កាទទួលបរិក្ខាពេទ្យពីប្រទេសចិន ដែលជាជំនួយសម្រាប់ប្រយុទ្ធប្រឆាំង COVID-19។

៣៖ មន្ទីរបញ្ចកោណអាមេរិក ត្រៀមផ្តល់ថង់វេចខ្ចប់សាកសពចំនួន១០ម៉ឺនថង់ ក្រោយការព្រមានថា អ្នកស្លាប់ដោយសារ COVID-19 នឹងកើនឡើង។

៤៖ យន្តហោះដឹកជញ្ជូនសម្ភារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំង COVID-19 មកដល់សហរដ្ឋអាមេរិក។

៥៖ អគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសលីបង់ លោកស្រី Bernardita Catalla ស្លាប់ដោយសារ COVID-19។

៦៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៉ីស្រាអែល និងភរិយាឆ្លងជំងឺ COVID-19។

៧៖ ទីក្រុង Shenzhen ក្លាយជាទីក្រុងដំបូងគេរបស់ប្រទេសចិន ដែលហាមឃាត់ការលក់និងបរិភោគសាច់ឆ្កែនិងឆ្មា។