(បរទេស)៖ យោងតាមគេហទំព័រពិភពលោក worldometers គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នេះបានបង្ហាញឲ្យដឹងថា ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសកលលោកបានកើនដល់៩៣៥,៥៨១នាក់ហើយ ដោយក្នុងនោះ៤៧,២២៣នាក់ស្លាប់បាត់បង់ជីវិត និង១៩៤,២៦០នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។

បើយោងតាមគេហទំព័រនេះដដែលបានបង្ហាញទៀតថា សម្រាប់ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួន២១៥,០០៣នាក់ ក្នុងនោះអ្នកជំងឺ៥,១០២ស្លាប់។ សម្រាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺប្រទេសអ៊ីតាលី និងអេស្ប៉ាញនៅបន្តបន្ទាប់គ្នា ដែលមានករណីឆ្លងសរុបលើសពី ១០០,០០០ករណីរៀងៗខ្លួន។

យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ២១៥,០០៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០៤៩នាក់ ស្លាប់សរុប ៥១០២នាក់

២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១០,៥៧៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧២៧នាក់ ស្លាប់សរុប ១៣,១៥៥នាក់

៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១០៤,១១៨ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩២៣នាក់ ស្លាប់សរុប ៩៣៨៧នាក់

៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៧៧,៩៨១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៥៦នាក់ ស្លាប់សរុប ៩៣១នាក់

៥៖ បារាំង ករណីឆ្លងកើនដល់ ៥៦,៩៨៩ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០៩នាក់ ស្លាប់សរុប ៤០៣២នាក់

៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ២៩,៤៧៤ អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៣នាក់ ស្លាប់សរុប ២៣៥២នាក់៕

ដោយឡែកសម្រាប់ប្រទេសចិនវិញដែលកន្លងមកត្រូវបានគេចាត់ទុកថា ជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺដ៏កាចសាហាវនេះតាំងពីដើមទី ឥឡូវនេះបានធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ៤ ដែលមានអ្នកឆ្លងសរុបជាង៨០,០០០ករណី នៅទូទាំងប្រទេស ពោលគឺមានចំនួនតិចជាងសហរដ្ឋអាមេរិក រហូតដល់ជាង១៣៣,០០០ករណីឯណោះ៕