(ម៉ាទ្រីត)៖ ប្រទេសអេស្ប៉ាញទើបតែរាយការណ៍ ពីការកើនឡើងចំនួនអ្នកឆ្លង និងស្លាប់បន្ថែមទៀតដោយសារតែជំងឺរាតត្បាតសកល COVID-19 ដ៏កាចសាហាវ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១០២,១៣៦នាក់ ក្នុងនោះអ្នកជំងឺសរុប ៩,០៥៣នាក់បានបង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

ក្រៅពីចំនួនមនុស្សស្លាប់ និងឆ្លង COVID-19 កើនឡើងបន្ថែមទៀតនោះ អេស្ប៉ាញក៏បានរាយការណ៍ពីករណីអ្នកជាសះស្បើយឡើងវិញ ដែលបានកើនឡើងដល់ ២២,៦៤៧នាក់ផងដែរ។ បច្ចុប្បន្នអេស្ប៉ាញឈរនៅលេខ ៣ បន្ទាប់ពីអាមេរិក និងអ៉ីតាលី ជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត នៅក្នុងពិភពលោក ខណៈចំនួនមនុស្សស្លាប់វិញ គឺប្រទេសអឺរ៉ុបមួយនេះ ឈរនៅលំដាប់លេខ ២ បន្ទាប់ពីអ៉ីតាលី៕