(បរទេស)៖ តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺដ៏កាចសាហាវនេះ បានកើនឡើងដល់ ៨០០,០២៣នាក់ហើយ នៅទូទាំងភពផែនដីដោយក្នុងនោះអ្នកជំងឺសរុប ៣៨,៧៤៨នាក់ស្លាប់ និង ១៦៩,៩៩៣នាក់ជាសះស្បើយ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

សម្រាប់ប្រទេសដែលឈរលេខ ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួន ១៦៤,៣៥៩នាក់ ក្នុងនោះអ្នកជំងឺ ៣,១៧៣ស្លាប់។ ដោយឡែកប្រទេសអ៉ីតាលីវិញឈរនៅលេខ ១ ក្នុងនាមជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារ COVID-19 ចំនួន ១១,៥៩១នាក់ក្នុងចំណោមករណីឆ្លងសរុប ១០១,៧៣៩នាក់៕