(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុននាថ្ងៃអាទិត្យនេះ បានប្រកាសថា ករណីឆ្លងថ្មីនៃ COVID-19 ចំនួន១៩៤ករណី ត្រូវបានរកឃើញ ដែលវាជាអត្រាឆ្លងប្រចាំថ្ងៃកាន់តែខ្ពស់ថែមទៀត មិនធ្លាប់មាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នា ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថា អ្នកជំងឺ៣នាក់ទៀតទើបតែបានបាត់បង់ជីវិត ដែលប្រការនេះធ្វើឲ្យតួលេខអ្នកស្លាប់ សរុបកើនដល់៦២នាក់។ ក្នុងចំណោមនោះ ១០នាក់ គឺជាអ្នកមកពីកប៉ាល់ទេសចរណ៍ Diamond Princess។ យោងតាមអាជ្ញាធរ សុខាភិបាលជប៉ុន ករណីឆ្លងថ្មីភាគច្រើនត្រូវបានរកឃើញនៅទីក្រុងតូក្យូ និងទីក្រុងឈីបា។

គួរជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ករណីឆ្លង COVID-19 នៅជប៉ុន ស្ថិតនៅ២,២១១នាក់ បើគិតទាំង៧១២នាក់ ដែលឆ្លងនៅ លើកប៉ាល់ Diamond Princess៕