(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានរាយការណ៍ថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ១២០,០០០នាក់ ដែលនេះជាតួរលេខឈរលំដាប់ថ្នាក់លេខ១ ដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេបំផុតលើពិភពលោក ខណៈអ្នកស្លាប់កើនឡើងយ៉ាងលឿនរហូតដល់ជាង២០០០នាក់ បន្ទាប់ពីម្សិលមិញត្រឹម១៥៩០នាក់។

សូមជំរាបថា​ រដ្ឋទាំង៥០នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយក្នុងនោះរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន រងគ្រោះធ្ងន់ធ្ងរជាងគេ៕