(ចិន)៖ រថភ្លើងដឹកអ្នកដំណើរក្រោមដី ចំនួន៦ខ្សែ នៅក្នុងទីក្រុងវូហាន ប្រទេសចិន ជាទីកន្លែងផ្ទុះឡើងដំបូងនៃវីរ៉ុស COVID-19 បានចាប់ផ្តើមប្រតិបត្តិការខ្លួនឡើងវិញហើយ នៅថ្ងៃសៅរ៍នេះដោយនេះគឺជាសញ្ញាថ្មីមួយ ដែលបញ្ជាក់ថា ជីវិតរស់នៅ ក្នុងទីក្រុងនេះ បានវិលត្រឡប់មកជាធម្មតាវិញទាំងស្រុង។

យោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាថ្ងៃទី២៨ ខែមីនានេះ បានឲ្យដឹងថា អ្នកធ្វើដំណើរទាំងអស់តម្រូវឲ្យស្កេន QR កូដសម្រាប់ការចុះឈ្មោះពិតប្រាកដ និងមានការវាស់ស្ទង់កំដៅ មុនពេលឡើងជិះរថភ្លើង។

ចំពោះរថភ្លើងនីមួយៗបានបំពាក់ជាមួយនឹងបរិក្ខា និងសមាជិកសហសេវិកសុវត្ថិភាព ដើម្បីជួយណែនាំនិងបម្រើដល់អ្នកធ្វើដំណើរ៕