(ឡុងដ៍)៖ ក្រសួងសុខាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកជំងឺ COVID-19 ២៦០នាក់ បន្ថែមទៀត បានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,០១៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលចក្រភពអង់គ្លេស ក្នុងចំណោមអ្នកជំងឺដែលបានស្លាប់ទាំង ២៦០នាក់ ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងប្រទេសអង់គ្លេស និងស្កុតឡែន។ ចំណែកឯ ចំនួនអ្នកឆ្លង COVID-19 សរុបក៏បានកើនដល់ ១៧,០៨៩នាក់ផងដែរ៕