(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៨ ខែមីនានេះ បានរាយការណ៍ថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ១០២,៧០២នាក់ ដែលនេះជាតួរលេខឈរលំដាប់ថ្នាក់លេខ ១ ដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេបំផុតលើពិភពលោក ដោយបានវ៉ាដាច់ប្រទេសចិន និងប្រទេសអ៊ីតាលី។

បើតាម CNN មកទល់នឹងពេលនេះ អ្នកជំងឺ ១,៥៩០នាក់ ក៏បានបាត់បង់ជីវិតផងដែរ ខណៈរដ្ឋទាំង៥០នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយក្នុងនោះរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន រងគ្រោះធ្ងន់ធ្ងរជាងគេ៕