(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃ COVID-19 ចំនួន ១៤៩បន្ថែមទៀត ដែលនេះគឺជាតួលេខឆ្លងខ្ពស់បំផុតមកទល់ ពេលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៨ ខែ មីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស បានកើនដល់៨៧៣នាក់ ក្នុងនោះមាន១៩នាក់បានស្លាប់ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។ រីឯ រដ្ឋដែលមានចំនួនករណីឆ្លង COVID-19 ច្រើនជាងគេគឺរដ្ឋ Maharashtra ស្ថិតនៅភាគខាងលិចនៃប្រទេសមាន១៨០ករណី និងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង មាន១៧៣ករណី។

ឥណ្ឌា បច្ចុប្បន្ន កំពុងអនុវត្តវិធានការ «បិទប្រទេសទាំងមូល» រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ ប៉ុន្តែ ក្រុមអ្នកជំនាញសុខាភិបាលព្រមានថា បើអាជ្ញាធរមិនចាត់វិធានការឱ្យមានប្រសិទ្ធភាពទេ នោះចំនួនអ្នកឆ្លងអាចនឹងកើនឡើងយ៉ាងគំហុគ៕