(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែលដែលជាប្រទេសតូចមួយ ស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា បានរាយការណ៍ពីករណីឆ្លងសរុបនៃជំងឺ COVID-19 កើនឡើងដល់ ៣,០៣៥នាក់ហើយ ក្នុងនោះអ្នកជំងឺ ១០នាក់បានស្លាប់ និង ៤៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់តាមអាជ្ញាធរអ៉ីស្រាអែលថា អត្រាអ្នកគ្មានការងារធ្វើ ឬត្រូវផ្អាកការងារជាបណ្តោះអាសន្ន បានកើនឡើងរហូតដល់ទៅ ២១.៤ភាគរយហើយ គិតចាប់តាំងពីវីរុសកូរ៉ូណាថ្មី (COVID-19) ផ្ទុះឡើងដំបូងក្នុងប្រទេស ដែលមានប្រជាជនសរុបជិត ៩លាននាក់មួយនេះ កាលពីដើមខែមីនា ឆ្នាំ២០២០។ បើតាមអាជ្ញាធរ ពលរដ្ឋអ៉ីស្រាអែលសរុបជាង ៧៣២,០០០នាក់ហើយបានមកចុះឈ្មោះ ស្នើសុំការឧបត្ថម្ភពីរដ្ឋាភិបាល គិតចាប់តាំងពីថ្ងៃទី០១ ខែមីនា៕