(ឡុងដ៍)៖ នៅទីបំផុតអង់គ្លេសបានជួបប្រទះហើយ នូវចំនួនមនុស្សស្លាប់ដោយសារតែជំងឺ COVID-19 រហូតដល់ទៅជាង ១០០នាក់ក្នុងមួយថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនពី ៤៧៥នាក់ឡើងដល់ ៥៧៨នាក់ ក្នុងចំណោមករណីឆ្លងសរុប ១១,៦៥៨ករណី។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនៅតែបន្តស្ថិតនៅក្នុងការបិទប្រទេសនៅឡើយ ដើម្បីបង្កើនការទប់ស្កាត់ករណីឆ្លង និងស្លាប់បន្ថែមទៀត ដោយសារជំងឺរាតត្បាតសកល COVID-19 ខណៈប្រទេសអ៉ីតាលី និងអេស្ប៉ាញ កំពុងក្លាយសមរភូមិប្រយុទ្ធបង្ហូរឈាម របស់ជំងឺនេះខ្លាំងក្លាជាងគេប្រចាំទ្វីបអឺរ៉ុប និងឧទាហរណ៍ជាក់ស្តែង សម្រាប់ឲ្យប្រទេសផ្សេងៗទៀតប្រុងប្រយ័ត្ន៕