(ម៉ាឌ្រីដ)៖ នាថ្ងៃព្រហស្បតិ៍នេះ អេស៉្បាញបានរាប់ឃើញថា មានអ្នកជំងឺ COVID-19 ៦៥៥នាក់ថែមទៀត ដែលបានបាត់បង់ជីវិត ក្នុងកំឡុងពេល ២៤ម៉ោងចុងក្រោយ ដែលប្រការនេះធ្វើតួលេខអ្នកស្លាប់សរុបនៅក្នុងប្រទេសអេស៉្បាញកើនលើសពី៤,០០០នាក់។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា ក្នុងកំឡុងពេល២៤ម៉ោងចុងក្រោយ ចំនួនករណីឆ្លងសរុបនៅអេស៉្បាញបានកើនពី៤៧,៦១០នាក់ ដល់៥៦,១៨៨នាក់ ហើយចំនួនអ្នកដែលស្លាប់បានកើនពី៣,៤៣៤នាក់ មកដល់៤,០៨៩នាក់៕