(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៩៥ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤២៨,៩៥០ ករណី ដែលក្នុងនោះ ១៩,១៥២ នាក់ស្លាប់ និង ១១០,០៤៧ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៨៩ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២៩ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ៤៨ ប្រទេស, ទ្វីបអាមេរិកចំនួន ០៦ ប្រទេស, ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០៥ ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយនៃបណ្តាប្រទេស និងដែនដីទាំង ៨៩ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖

១៖ ប្រទេសចិន ឆ្លងសរុប ៨១,២១៨ ករណីក្នុងនោះ ៣,២៨១ នាក់បានស្លាប់។
២៖ ប្រទេសអ៊ីតាលី ឆ្លងសរុប ៦៩,១៧៦ ករណីក្នុងនោះ ៦,៨២០ នាក់ស្លាប់។
៣៖ សហរដ្ឋអាមេរិក ឆ្លងសរុប ៥៤,៩៤១ ករណីក្នុងនោះ ៧៨៤ នាក់ស្លាប់។
៤៖ ប្រទេសអេស្ប៉ាញ ឆ្លងសរុប ៤២,០៥៨ ករណីក្នុងនោះ ២,៩៩១ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ ឆ្លងសរុប ៣៣,៩៥២ ករណីក្នុងនោះ ១៧១ នាក់ស្លាប់។
៦៖ ប្រទេសអ៊ីរ៉ង់ ឆ្លងសរុប ២៧,០១៧ ករណីក្នុងនោះ ២,០៧៧ នាក់ស្លាប់។
៧៖ ប្រទេសបារាំង ឆ្លងសរុប ២២,៣០៤ ករណីក្នុងនោះ ១,១០០ នាក់ស្លាប់។
៨៖ ប្រទេសស្វីស ឆ្លងសរុប ១០,១៧១ ករណីក្នុងនោះ ១៣៥ នាក់ស្លាប់។
៩៖ ប្រទេសកូរ៉េខាងត្បូង ឆ្លងសរុប ៩,១៣៧ ករណីក្នុងនោះ ១២៦ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេស ឆ្លងសរុប ៨,០៧៧ ករណី ក្នុងនោះ ៤២២ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ ឆ្លងសរុប ៥,៥៦០ ករណីក្នុងនោះ ២៧៦ នាក់ស្លាប់។
១២៖ ប្រទេសអូទ្រីស ឆ្លងសរុប ៥,៤៩៤ ករណី ក្នុងនោះ ៣០ នាក់ស្លាប់។
១៣៖ ប្រទេសបែលហ្ស៊ិក ឆ្លងសរុប ៤,៩៣៧ ករណីក្នុងនោះ ១៧៣ នាក់ស្លាប់។
១៤៖ ប្រទេសន័រវេស ឆ្លងសរុប ២,៨៦៨ ករណីក្នុងនោះ ១៣ នាក់ស្លាប់។
១៥៖ ប្រទេសកាណាដា ឆ្លងសរុប ២,៧៩២ ករណីក្នុងនោះ ២៦ នាក់ស្លាប់។
១៦៖ ប្រទេសអូស្ត្រាលី ឆ្លងសរុប ២,៤២៣ ករណីក្នុងនោះ ០៨ នាក់ស្លាប់។
១៧៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ២,៣៦២ ករណី ក្នុងនោះ ៣៣ នាក់ស្លាប់។
១៨៖ ប្រទេសស៊ុយអែត ឆ្លងសរុប ២,៣០០ ករណីក្នុងនោះ ៤០ នាក់ស្លាប់។
១៩៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ២,២៧១ ករណី ក្នុងនោះ ៤៧ នាក់ស្លាប់។
២០៖ ប្រទេសអ៉ីស្រាអែល ឆ្លងសរុប ២,០៣០ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
២១៖ ប្រទេសតួកគី ឆ្លងសរុប ១,៨៧២ ករណី ក្នុងនោះ ៤៤ នាក់ស្លាប់។
២២៖ ប្រទេសម៉ាឡេស៊ី ឆ្លងសរុប ១,៧៩៦ ករណី ក្នុងនោះ ១៩ នាក់ស្លាប់។
២៣៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ១,៧១៥ ករណី ក្នុងនោះ ៣២ នាក់ស្លាប់។
២៤៖ ប្រទេសឆែក ឆ្លងសរុប ១,៤៩៧ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
២៥៖ ប្រទេសអៀរឡង់ ឆ្លងសរុប ១,៣២៩ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
២៦៖ ប្រទេសជប៉ុន ឆ្លងសរុប ១,១៩៣ ករណីក្នុងនោះ ៤៣ នាក់ស្លាប់។
២៧៖ ប្រទេសលុចសំបួ ឆ្លងសរុប ១,០៩៩ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
២៨៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ១,០៨២ ករណី ក្នុងនោះ ២៧ នាក់ស្លាប់។
២៩៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ១,០០០ ករណីក្នុងនោះ ០៧ នាក់ស្លាប់។
៣០៖ ប្រទេសថៃ ឆ្លងសរុប ៩៣៤ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៣១៖ ប្រទេសប៉ូឡូញ ឆ្លងសរុប ៩២៧ ករណី ក្នុងនោះ ១២ នាក់ស្លាប់។
៣២៖ ប្រទេសឈីលី ឆ្លងសរុប ៩២២ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៣៣៖ ប្រទេសហ្វាំងឡង់ ឆ្លងសរុប ៨៤១ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៣៤៖ ប្រទេសរូម៉ានីឆ្លងសរុប ៧៩៤ ករណី ក្នុងនោះ ១៣ នាក់ស្លាប់។
៣៥៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ៧៩០ ករណី ក្នុងនោះ ៥៨ នាក់ស្លាប់។
៣៦៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ៧៦៧ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៧៖ ប្រទេសក្រិក ឆ្លងសរុប ៧៤៣ ករណីក្នុងនោះ ២០ នាក់ស្លាប់។
៣៨៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ៧០៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៩៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ៦៥៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៤០៖ ប្រទេសអ៊ីស្លង់ ឆ្លងសរុប ៦៤៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤១៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ៦៣៦ ករណី ក្នុងនោះ ៣៨ នាក់ស្លាប់។
៤២៖ ប្រទេសឥណ្ឌា ឆ្លងសរុប ៥៦២ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៤៣៖ ប្រទេសសិង្ហបុរីឆ្លងសរុប ៥៥៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤៤៖ ប្រទេសកាតា ឆ្លងសរុប ៥២៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៥៖ ប្រទេសស្លូវេនី ឆ្លងសរុប ៤៨០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៦៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ៤៤៣ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៤៧៖ ប្រទេសក្រូអាត ឆ្លងសរុប ៤១៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៤៨៖ ប្រទេសប៉េរូឆ្លងសរុប ៤១៦ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៤៩៖ ទីក្រុងហុងកុងឆ្លងសរុប ៤១០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥០៖ ប្រទេសម៉ិកស៊ិក ឆ្លងសរុប ៤០៥ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៥១៖ ប្រទេសអេស្តូនី ឆ្លងសរុប ៤០៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

៥២៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ៤០២ ករណី ក្នុងនោះ ២០ នាក់ស្លាប់។
៥៣៖ ប្រទេសបារ៉ែន ឆ្លងសរុប ៣៩២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៥៤៖ ប្រទេសអាហ្សង់ទីន ឆ្លងសរុប ៣៨៧ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៥៥៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ៣៧៨ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៥៦៖ ប្រទេសលីបង់ ឆ្លងសរុប ៣៣៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៧៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ៣១៦ ករណី ក្នុងនោះ ២៧ នាក់ស្លាប់។
៥៨៖ សាធារណរដ្ឋ ដូមីនីក ឆ្លងសរុប ៣១២ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៥៩៖ ប្រទេសស៊ែប៊ី ឆ្លងសរុប ៣០៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៦០៖ ប្រទេសអាមេនី ឆ្លងសរុប ២៦៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦១៖ ប្រទេសអាល់ហ្សេរី ឆ្លងសរុប ២៦៤ ករណី ក្នុងនោះ ១៩ នាក់ស្លាប់។
៦២៖ ប្រទេសលីទុយអានី ឆ្លងសរុប ២៥៥ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦៣៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ២៤៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦៤៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ២៣៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦៥៖ ប្រទេសហុងគ្រី ឆ្លងសរុប ២២៦ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៦៦៖ ប្រទេសឡាតវី ឆ្លងសរុប ២២១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៧៖ ប្រទេសប៊ុលហ្គារី ឆ្លងសរុប ២២០ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦៨៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ២១៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៩៖ នូវែលសេឡង់ ឆ្លងសរុប ២០៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧០៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១៩៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧១៖ ប្រទេសអ៊ុយរូហ្គាយ ឆ្លងសរុប ១៨៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧២៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១៨៧ ករណី ក្នុងនោះ ២១ នាក់ស្លាប់។
៧៣៖ ប្រទេសកូស្តារីកា ឆ្លងសរុប ១៧៧ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧៤៖ ប្រទេសម៉ារ៉ុក ឆ្លងសរុប ១៧០ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៧៥៖ ប្រទេសបូស្នៀ ឆ្លងសរុប ១៦៨ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៧៦៖ ប្រទេសអង់ដូរ៉ា ឆ្លងសរុប ១៦៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៧៖ ប្រទេសហ្ស៊កដានី ឆ្លងសរុប ១៥៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧៨៖ ម៉ាសេដូនខាងជើង ឆ្លងសរុប ១៤៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧៩៖ ប្រទេសអាល់បានី ឆ្លងសរុប ១៤៦ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៨០៖ ប្រទេសវៀតណាម ឆ្លងសរុប ១៣៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨១៖ កោះហ្វារ៉ូ ឆ្លងសរុប ១៣២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨២៖ ប្រទេសម៉ុលដាវី ឆ្លងសរុប ១២៥ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៨៣៖ ប្រទេសស៊ីប ឆ្លងសរុប ១២៤ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៨៤៖ ប្រទេសប៊ូគីណាហ្វាសូ ឆ្លងសរុប ១១៤ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៨៥៖ ប្រទេសទុយនីស៊ី ឆ្លងសរុប ១១៤ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៨៦៖ ប្រទេសអ៊ុយក្រែន ឆ្លងសរុប ១១៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៨៧៖ ប្រទេសម៉ាល់តា ឆ្លងសរុប ១១០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៨៖ ប្រទេសប្រ៊ុយណេ ឆ្លងសរុប ១០៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៩៖ ប្រទេសស្រីលង្កា ឆ្លងសរុប ១០២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

ប្រភព៖ វែបសាយ worldometers.info (ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០)