(តេហេរ៉ង់)៖ អាជ្ញាធរសុខាភិបាលអ៉ីរ៉ង់បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ នេះថា អ្នកជំងឺ COVID-19 ១២២នាក់ទៀតហើយបានបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោង ដែលជាហេតុនាំឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ កើនឡើងដល់ ១,៩៣៤នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

អាជ្ញាធរអ៉ីរ៉ង់ក៏បានបញ្ជាក់ទៀតដែរថា ចំនួនអ្នកឆ្លង COVID-19 ថ្មីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ គឺមានចំនួន ១,៧៦២នាក់ ដែលនាំឲ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសនេះកើនដល់ ២៤,៨១១ករណី ខ្ពស់ជាងគេបំផុតតែម្តងប្រចាំតំបន់មជ្ឈិមបូព៌ា៕