(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៤ ខែមីនានេះថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ២៧,៤៣៦ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៤,៧៦៤ ត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹមតែថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមវិទ្យាស្ថាន Robert Koch Institute ដែលជាទីភ្នាក់ងារសុខាភិបាលមួយរបស់អាល្លឺម៉ង់ ពេញមួយថ្ងៃចន្ទម្សិលមិញ អ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ១១៤នាក់ផងដែរ៕