(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ នេះបានរាយការណ៍ពីករណីស្លាប់ទី ២ នៃអ្នកជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ខណៈករណីឆ្លងសរុបមាន ៧២១នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្រសួងសុខាភិបាលថៃ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងបាងកក) ដើម្បីបញ្ជាក់ព័ត៌មានលម្អិតបន្ថែម។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃអង្គារនេះដែរ គណៈរដ្ឋមន្ត្រីថៃនឹងពីចារណាចាត់វិធានការបន្ថែម ជួយដល់អ្នកដែលរងផលប៉ះពាល់ដោយសារ COVID-19៕