(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ៖

១៖ ទិដ្ឋភាពក្រោយគ្រោះអគ្គីភ័យនៅទីតាំងសំណង់អនាធិបតេយ្យក្នុងទីក្រុង Bacoor ប្រទេសហ្វីលីពីន។

 

២៖ អាកាសចរណ៍ Emirates នឹងផ្អាកប្រតិបត្តិការហោះហើរដឹកអ្នកដំណើរនៅជុំវិញពិភពលោក ដោយសារការរាតត្បាតនៃ COVID-19។

 

៣៖ អធិការបតីអាល្លឺម៉ង់ Merkel ត្រូវស្នាក់នៅដាច់ពីគេ ដើម្បីតាមដានសុខភាព ក្រោយពីបានជួបអ្នកផ្ទុក COVID-19។

 

៤៖ ផ្ទុះអំពើហិង្សាក្នុងពន្ធនាគារនៅរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី ផ្តាច់ជីវិតអ្នកទោស២៣នាក់ និងបង្កឲ្យរបួសជាច្រើននាក់។

 

៥៖ ប្រជាជនឡាវនាំគ្នាអនុវត្តវិធានការទប់ស្កាត់ COVID-19 ទោះមិនទាន់មានការឆ្លងមួយករណីក៏ដោយ។

 

៦៖ ជនជាតិប៉ាឡេស្ទីន២នាក់នៅតំបន់ហ្គាហ្សា ត្រូវគេធ្វើតេស្តវិជ្ជមាន COVID-19 ដែលជាករណីឆ្លងដំបូង។

 

៧៖ ឥណ្ឌាសម្រេចបិទរដ្ឋធានីញូដេលី និងទីក្រុងធំៗមួយចំនួនទៀតរហូតដល់ចុងខែមីនា ដើម្បីទប់ស្កាត់ COVID-19។