(វ៉ាស៊ីនតោន)៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក Johns Hopkins គិតត្រឹមម៉ោង០៨៖៣០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង COVID-19 ទូទាំងសកលលោក បានកើនដល់ ៣៥១,៧៣១ករណីហើយ ក្នុងនោះអ្នកជំងឺ ១៥,៣៧៤នាក់បានបាត់បង់ជីវិត និង១០០,៤៣០នាក់បានជាសះស្បើយ។

បើតាមប្រភពដដែល បច្ចុប្បន្ន ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេគឺចិន អ៉ីតាលី អាមេរិក អេស៉្បាញ អាល្លឺម៉ង់ និងអ៉ីរ៉ង់។ ចំណែកឯប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ គឺអ៉ីតាលី ចិន អេស៉្បាញ និងអ៉ីរ៉ង់។ តួលេខលម្អិតបន្ថែម៖ https://coronavirus.jhu.edu/map.html