(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៣៤៣,៣៩៤ ករណី ដែលក្នុងនោះ ១៤,៧៧០ នាក់ស្លាប់ និង ៩៩,០៤៦ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៨០ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២៧ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ៤៣ ប្រទេស, ទ្វីបអាមេរិកចំនួន ០៦ ប្រទេស, ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០៣ ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេស និងដែនដីទាំង ៨០ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖

១៖ ប្រទេសចិនឆ្លងសរុប ៨១,០៩៣ ករណីក្នុងនោះ ៣,២៧០ នាក់បានស្លាប់។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ៥៩,១៣៨ ករណីក្នុងនោះ ៥,៤៧៦ នាក់ស្លាប់។
៣៖ សហរដ្ឋអាមេរិកឆ្លងសរុប ៣៥,០៧០ ករណីក្នុងនោះ ៤៥៨ នាក់ស្លាប់។
៤៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ២៩,៩០៩ ករណីក្នុងនោះ ១,៨១៣ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ២៦,១៥៩ ករណីក្នុងនោះ ១០៦ នាក់ស្លាប់។
៦៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ២១,៦៣៨ ករណីក្នុងនោះ ១,៦៨៥ នាក់ស្លាប់។
៧៖ ប្រទេសបារាំងឆ្លងសរុប ១៦,០១៨ ករណីក្នុងនោះ ៦៧៤ នាក់ស្លាប់។
៨៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៨,៩៦១ ករណីក្នុងនោះ ១១១ នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ៧,៧៧៦ ករណីក្នុងនោះ ១០០ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេសឆ្លងសរុប ៥,៦៨៣ ករណី ក្នុងនោះ ២៨១ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ឆ្លងសរុប ៤,២០៤ ករណីក្នុងនោះ ១៧៩ នាក់ស្លាប់។
១២៖ ប្រទេសអូទ្រីសឆ្លងសរុប ៣,៦៦៣ ករណី ក្នុងនោះ ១៦ នាក់ស្លាប់។
១៣៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ៣,៤០១ ករណីក្នុងនោះ ៧៥ នាក់ស្លាប់។
១៤៖ ប្រទេសន័រវេសឆ្លងសរុប ២,៣៨៥ ករណីក្នុងនោះ ០៧ នាក់ស្លាប់។
១៥៖ ប្រទេសស៊ុយអែតឆ្លងសរុប ១,៩៣៤ ករណីក្នុងនោះ ២៤ នាក់ស្លាប់។
១៦៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ១,៧០៩ ករណីក្នុងនោះ ០៧ នាក់ស្លាប់។
១៧៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ១,៦០៤ ករណី ក្នុងនោះ ២៥ នាក់ស្លាប់។
១៨៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ១,៦០០ ករណី ក្នុងនោះ ១៤ នាក់ស្លាប់។
១៩៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ១,៥១៨ ករណី ក្នុងនោះ ១១ នាក់ស្លាប់។
២០៖ ប្រទេសកាណាដាឆ្លងសរុប ១,៤៧០ ករណីក្នុងនោះ ២០ នាក់ស្លាប់។
២១៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ១,៤៥០ ករណី ក្នុងនោះ ១៣ នាក់ស្លាប់។
២២៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ១,២៣៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៣៖ ប្រទេសតួកគី ឆ្លងសរុប ១,២៣៦ ករណី ក្នុងនោះ ៣០ នាក់ស្លាប់។
២៤៖ ប្រទេសឆែក ឆ្លងសរុប ១,១៦៥ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៥៖ ប្រទេសជប៉ុនឆ្លងសរុប ១,១០១ ករណីក្នុងនោះ ៤១ នាក់ស្លាប់។
២៦៖ ប្រទេសអៀរឡង់ឆ្លងសរុប ៩០៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
២៧៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ៨០៤ ករណីក្នុងនោះ ០៦ នាក់ស្លាប់។
២៨៖ ប្រទេសលុចសំបួ ឆ្លងសរុប ៧៩៨ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
២៩៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ៧៨៩ ករណី ក្នុងនោះ ១៤ នាក់ស្លាប់។
៣០៖ ប្រទេសថៃ ឆ្លងសរុប ៧២១ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣១៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ៦៨៦ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣២៖ ប្រទេស ប៉ូឡូញ ឆ្លងសរុប ៦៤៩ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៣៣៖ ប្រទេសឈីលី ឆ្លងសរុប ៦៣២ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៤៖ ប្រទេសក្រិកឆ្លងសរុប ៦២៤ ករណីក្នុងនោះ ១៥ នាក់ស្លាប់។
៣៥៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ៥៧៩ ករណី ក្នុងនោះ ៤៩ នាក់ស្លាប់។
៣៦៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ៥៦៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៧៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ៥១១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៨៖ ប្រទេសកាតា ឆ្លងសរុប ៤៩៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៩៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ៤៦២ ករណី ក្នុងនោះ ៣៣ នាក់ស្លាប់។
៤០៖ ប្រទេសសិង្ហបុរីឆ្លងសរុប ៤៥៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤១៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ៤៣៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៤២៖ ប្រទេសរូម៉ានីឆ្លងសរុប ៤៣៣ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៣៖ ប្រទេសឥណ្ឌា ឆ្លងសរុប ៤២៥ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៤៤៖ ប្រទេសស្លូវេនី ឆ្លងសរុប ៤១៤ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៥៖ ប្រទេសប៉េរូឆ្លងសរុប ៣៦៣ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៤៦៖ ទីក្រុងហុងកុងឆ្លងសរុប ៣៥៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៧៖ ប្រទេសអេស្តូនី ឆ្លងសរុប ៣៥២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៨៖ ប្រទេសបារ៉ែន ឆ្លងសរុប ៣៣៧ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤៩៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ៣២៧ ករណី ក្នុងនោះ ១៤ នាក់ស្លាប់។
៥០៖ ប្រទេសម៉ិកស៊ិក ឆ្លងសរុប ៣១៦ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៥១៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ៣១៣ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។

៥២៖ ប្រទេសក្រូអាត ឆ្លងសរុប ៣០៦ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥៣៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ២៧៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៤៖ ប្រទេសអាហ្សង់ទីន ឆ្លងសរុប ២៦៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៥៖ ប្រទេសលីបង់ ឆ្លងសរុប ២៤៨ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៦៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ២៣៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៥៧៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ២៣៣ ករណី ក្នុងនោះ ២០ នាក់ស្លាប់។
៥៨៖ ប្រទេសស៊ែប៊ី ឆ្លងសរុប ២២២ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៥៩៖ សាធារណរដ្ឋ ដូ មីនី កែន ឆ្លងសរុប ២០២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦០៖ ប្រទេសអាល់ហ្សេរី ឆ្លងសរុប ២០១ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៦១៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ១៩៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦២៖ ប្រទេសអាមេនី ឆ្លងសរុប ១៩៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៣៖ ប្រទេសប៊ុលហ្គារី ឆ្លងសរុប ១៩០ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦៤៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១៨៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៥៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ១៨៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៦៖ ប្រទេសឡាតវី ឆ្លងសរុប ១៨០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៧៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១៧៥ ករណី ក្នុងនោះ ២០ នាក់ស្លាប់។
៦៨៖ ប្រទេសហុងគ្រី ឆ្លងសរុប ១៦៧ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៦៩៖ ប្រទេសអ៊ុយរូហ្គាយ ឆ្លងសរុប ១៥៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧០៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ១៥៣ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧១៖ ប្រទេសលីទុយអានី ឆ្លងសរុប ១៤៣ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧២៖ ប្រទេសកូស្តារីកា ឆ្លងសរុប ១៣៤ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧៣៖ ប្រទេសបូស្នៀ ឆ្លងសរុប ១២៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៤៖ ប្រទេសវៀតណាម ឆ្លងសរុប ១២១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧៥៖ កោះហ្វារ៉ូ ឆ្លងសរុប ១១៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧៦៖ ប្រទេសម៉ារ៉ុក ឆ្លងសរុប ១១៥ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៧៧៖ ម៉ាសេដូនខាងជើង ឆ្លងសរុប ១១៥ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៨៖ ប្រទេសអង់ដូរ៉ា ឆ្លងសរុប ១១៣ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៩៖ ប្រទេសហ្ស៊កដានី ឆ្លងសរុប ១១២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨០៖ នូវែលសេឡង់ ឆ្លងសរុប ១០២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ៕

ប្រភព៖ វែបសាយ worldometers.info (ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០)